ប៉ៃលិន ៖ នៅយប់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៦ មានករណីរថយន្តកែច្នៃដឹកសត្វគោមួយគ្រឿង ព្រោះតែបំពានបំរាមរបស់អាជ្ញាធរដែលហាមមិនឲ្យឆ្លងកាត់ខណ:ទឹកកំពុងហូរខ្លាំងទើបធ្លាក់ចូលទឹក បណ្តាលឲ្យងាប់គោចំនួនទាំងពីរក្បាលនិងអ្នកជិះម៉ូតូដ៍ទៃទៀតសង្គ្រោះបានមិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយគ្រាន់រថយន្តលេចទឹកបាត់។ តាមការឲ្យដឹងពីអាជ្ញាធរមូលដ្ឋានបានប្រាប់ថា អ្នកបើកបររថយន្តកែច្នៃមានឈ្មោះ ណាត ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដឹកសត្វគោចំនួន០២ក្បាលពីស្រុកកំរៀងឆ្ពៅ ស្រុកសាលាក្រៅ…
Category: ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំទីទួលសុវត្ថិភាពបន្ថែមជូនប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ខណៈទឹកជំនន់វាយប្រហារធ្ងន់ធ្ងរកើនឡើងដល់ ៦ ក្រុង-ស្រុក
បន្ទាយមានជ័យ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះប្រតិបត្តិការអន្តរាគមន៍បន្ទាន់ ដើម្បីរៀបចំទីទួលសុវត្ថិភាពបន្ថែម ជាច្រើនទីតាំង និងសង់ជម្រកបណ្តោះអាសន្ន(ផ្សារចិនខ្មៅ)ជូនប្រជាពលរដ្ឋ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ សកម្មភាពឆ្លើយតបយ៉ាងក្តៅគគុកនេះ ធ្វើឡើងបន្ទាប់ពីជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ និងរីករាលដាលដល់ ៦…
អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់បានសត្វក្រពើដ៏ធំមួយក្បាលអំឡុងពេលទឹកជំនន់ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន
បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះកម្លាំងមូលដ្ឋាន បានសហការជាមួយប្រជាពលរដ្ឋ ចុះអន្តរាគមន៍ និងចាប់បានសត្វក្រពើដ៏ធំមួយក្បាលដោយជោគជ័យ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង ខណៈដែលស្ថានភាពទឹកជំនន់នៅតែបន្តលិចលង់យ៉ាងខ្លាំងនៅក្នុងតំបន់ ដោយសារលំហូរទឹកយ៉ាងគំហុកដែលនៅតែបន្តហូរធ្លាក់មកពីប្រទេសថៃ។ ក្រោយប្រតិបត្តិការចាប់សត្វរពើនេះបានដោយសុវត្ថិភាព កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ បានប្រគល់ និងដឹកជញ្ជូនសត្វក្រពើមួយក្បាលនេះ យកទៅរក្សាទុកនៅទីតាំងដែលមានសុវត្ថិភាពខ្ពស់ជាបណ្តោះអាសន្ន…
គណៈកម្មាធិការរៀបចំដែនដីថ្នាក់ខេត្ត បើកកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពអចលនទ្រព្យ និងពិនិត្យការងារគ្រប់គ្រងដីធ្លីនៅទូទាំងខេត្តកំពង់ចាម
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យរដ្ឋ និងការងារគ្រប់គ្រងដីធ្លីនៅទូទាំងខេត្តកំពង់ចាម។…
ឯកឧត្តម អ៊ុំ រាត្រី ដាក់បទបញ្ជាក់ដល់គ្រប់ដ្ឋបាលក្រុងស្រុក ត្រៀមកងកម្លាំង ប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីចេញអន្តរាគមន៍ ជម្លៀសបងប្អូនពលរដ្ឋ ចេញពីតំបន់ប្រឈមនូវការជន់លិច
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមនឹងក្រុមការងារ កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង អធិការនគរបាលក្រុង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅតាមដងស្ទឹងសិរីសោភ័ណ នៅសង្កាត់ទឹកថ្លា…
អភិបាល ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងបានណែនាំពលរដ្ឋប្រុងប្រយ័ត្ន ចំពោះកូនចៅតូច ជាពិសេសសត្វអាសិរពិស
បន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា បង្កជាជំនន់ទឹកភ្លៀង ធ្វើឱ្យតំបន់មួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតត្រូវបានជន់លិចដោយសារជំនន់ទឹកភ្លៀង ហេីយអាជ្ញាធរបានធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់អូរព្រំដែន ក៏ដូចជាតំបន់មួយចំនួនដែលប្រឈម ទឹកជំនន់ ទៅរកទីទួលមានសុវត្ថិភាព។ជាក់ស្តែងនៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនិងទីតាំងមួយចំនួនដែលប្រឈមនឹងការលិចលង់ដោយសារជំនន់ទឹកភ្លៀង។ ជាវិធានការបន្ត ឯកឧត្តម…
ជំនន់ទឹកភ្លៀងនៅស្រុកសាលាក្រៅខេត្តប៉ៃលិន រងគ្រោះ០២ឃុំធ្ងន់ធ្ងរចំនួន២៥ខ្នងផ្ទះ
(ប៉ៃលិន) លោក យ៉ែម សារិទ្ធ អធិការនគរបាលស្រុកសាលាក្រៅ បានឲ្យដឹង របាយការណ៍បឋមថា មកដល់ល្ងាចវេលាម៉ោង០៧:០០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបណ្តាលអោយផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់ មានចំនួន ២៥ខ្នងផ្ទះ ស្មេីនិង២ឃុំ ក្នុងឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ដូចខាងក្រោម៖១- ឃុំស្ទឹងត្រង់ ចំនួន…
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត
ប៉ៃលិន៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ នៅទូទាំងខេត្តប៉ៃលិន ដើម្បីធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន…
អភិបាលខេត្តប៉ៃលិន ប្រកាសដល់ប្រជាពលរដ្ឋនៅជិតដងស្ទឹង និងអូរ មានការប្រុងប្រយ័ត្នខ្ពស់ពីទ្រព្យសម្បត្តិនិងក្មេងៗតូចៗ ខណ:មេឃនៅតែបន្តភ្លៀងខ្លាំងមិនឈប់
(ប៉ៃលិន) រយះពេល៣ទៅ៤ថ្ងៃនេះ ភ្លៀងធ្លាក់ខ្លាំងហើយនៅរសៀលថ្ងៃទី២៤ ខែកញ្ញានេះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងធ្វើឲ្យទឹកនៅតាមដងស្ទឹងនិងតាមអូរ ហក់ឡើងខ្លាំងជាការព្រួយបារម្ភទើបអភិបាលខេត្តអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នូវទ្រព្យសម្បត្តិនិងថែទាំក្មេងកុំឲ្យចុះលេងទឹកព្រោះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងមិនឈប់ ក្រែងជន់លេចបង្កទៅជាជំនន់លិចលង់។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជម្រាបជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋមានទីលំនៅជិតមាត់អូរ ដងស្ទឹង សូមមេត្តាមានការប្រុងប្រយ័ត្ន រៀបចំទុកដាក់ទ្រព្យសម្បត្តិត្រៀមអោយរួចជាស្រេច ព្រោះកំរិតទឹកស្ទឹងហក់ឡើងខ្ពស់ អាកាសធាតុភ្លៀងនៅតាមជ្រលងភ្នំនៅតែបន្ត…
កាប់យកម៉ូតូ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្របួចបាន០៤នាក់
(បន្ទាយមានជ័យ) កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២១:៥០នាទី បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ វឿន យុទ្ធដឿម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ករណីមានជនមិនស្គាល់បានយកកាំបិតកាប់យកម៉ូតូ នៅចំណុចចំការស្វាយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្រោយពីទទួលបណ្ដឹង…