ខេត្តបន្ទាយមានជ័​យ ជម្លៀ​សពលរដ្ឋម​កកា​ន់ទីទួល​សុវត្ថិភាពជិ​ត២​៥០០គ្រួសា​រ ប៉ះពាល់ផ្លូវ ៣៤៥​កន្លែង ​ស្មើ​រនឹង ១​៨៧,​៦៨៤​ម៉ែត្រ

បន្ទាយមានជ័យ ៖ ​ឯកឧត្តម ​អ៊ុំ រាត្រី អភិបា​ល នៃគ​ណៈអភិបាលខេត្ត ​អម​ដំណើរដោយលោក ហ៊ឹល​ រ៉ាយ៉ា អភិបា​លរងខេត្ត បាន​អញ្ជើញចុះ​សួរសុ​ខទុក្ខបង​ប្អូនប្រជា​ពលរដ្ឋនៅតា​មទីទួលសុវត្ថិ​ភាពនៅក្នុងភូមិ​សាស្ត្រ ក្រុង​សិរីសោភ័ណ ដែលត្រូវបា​នជម្លៀសចេ​ញពីលំនៅឋា​នរងគ្រោះដោ​យសារទឹកជំ​នន់​លិចផ្ទះសំបែង មកកាន់ទីទួលសុវត្ថិភាព នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦ ។…

ភ្លៀងមួយមេយ៉ាងធំ បណ្ដាលឲ្យសាលារៀន ផ្ទះប្រជាពលរដ្ឋ និងផ្លូវមួយចំនួន នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រងការលិចលង់

(បន្ទាយមានជ័យ) សាលារៀន ផ្ទះប្រជាពលរដ្ឋ និងផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតរងការលិចលង់ ក្រោយពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំកាលពីវេលារំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ។ គិតត្រឹមល្ងាចថ្ងៃខែដដែល ទឹកហាក់បីដូចជាមិនសូវស្រក់ទាល់តែសោះ ពោលគឺស្រក់យឺតៗ រីឯមេឃខ្មៅងងឹតកលរកភ្លៀង ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចក្រែងភ្លៀងបន្តធ្លាក់ទៀតនោះនឹងអាចលិចចូលផ្ទះសំបែងរបស់ពួកគាត់។ ពលរដ្ឋលើកឡើងថា ទឹកហូរយឺតនេះទំនងស្ទះប្រព័ន្ធលូ ដែលផ្ដើមចេញពីកាកសំណល់ដែលពលរដ្ឋមួយចំនួនបោះចោលពាសវាពាសកាល ឬក៏ធ្លាក់ចេញពីធុងសំរាម នៅពេលភ្លៀងធ្លាក់មកធ្វើឲ្យហូរច្រោះចូល ទើបបណ្ដាលឲ្យស្ទះ ទឹកហូរមិនទាន់…

UEFA ត្រៀមជជែកពីការ «ពហិកា» ការប្រកួត World Cup ជុំវិញផែនការFIFA ចងលក់ភាគហ៊ុនទៅឲ្យឯកជន

វិបត្តិដ៏ក្តៅគគុកមួយបានផ្ទុះឡើងក្នុងពិភពបាល់ទាត់ អំឡុងពេលដែលសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដែលមានប្រទេសជាសមាជិកទាំង៥៥ ត្រៀមរៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការពហិកាមិនចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ដើម្បីប្រឆាំងនឹងផែនការលក់ភាគហ៊ុនទៅឱ្យវិនិយោគិនឯកជនរបស់ FIFA។ លោក Tebas បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះប្រព័ន្ធដឹកនាំបច្ចុប្បន្ន ដោយបានលើកឡើងថា៖ «គ្មានបេក្ខជនប្រកួតប្រជែង គ្មាននរណាម្នាក់ចង់ឈរឈ្មោះដើម្បីរង់ចាំតែការបរាជ័យនោះទេ។ នេះគឺជាប្រព័ន្ធដឹកនាំ ហើយវាជាប្រព័ន្ធដែលមានជំងឺចាប់តាំងពីប្រភពដើមមកម្ល៉េះ»។ លោកបានបន្ថែមទៀតថា ក្នុងអំឡុងពេលដែលលោកស្នាក់នៅសហរដ្ឋអាមេរិក…

ប្រធាន La Liga រិះគន់ FIFA ចំៗថា «កំពុងបំផ្លាញឧស្សាហកម្មបាល់ទាត់»

លោក Javier Tebas ប្រធានលីគកំពូលអេស្ប៉ាញ (La Liga) បានធ្វើការរិះគន់ចំៗ និងចោទប្រកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថា «កំពុងបំផ្លាញឧស្សាហកម្មបាល់ទាត់» ព្រមទាំងបានអំពាវនាវឱ្យប្រធាន FIFA គឺលោក Gianni Infantino ចុះចេញពីតំណែងភ្លាមៗ។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​អ្នកសារព័ត៌មានកីឡាល្បី​ឈ្មោះ​លោក Fabrizio Romano…

Nico Williams ពីវាលខ្សាច់សាហារ៉ា មកជាម្ចាស់ពានបាល់ទាត់​ពិភពលោក

នៅក្នុងព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ម៉ោងនៅកម្ពុជា កីឡាករវ័យក្មេង Nico Williams បានបង្កើតអនុស្សាវរីយ៍ដ៏អស្ចារ្យបំផុតក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីលោកបានប្តូរចូលក្នុងវគ្គថែមម៉ោង ហើយបានបញ្ជូនបាល់យ៉ាងល្អឥតខ្ចោះទៅឱ្យ Ferran Torres ទាត់បញ្ចូលទីគ្រាប់បាល់តែមួយគត់ ជួយឱ្យអេស្ប៉ាញឈ្នះអាហ្សង់ទីន ១-០…