ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងសរុប១៤១២គ្រួសារស្ថិតនៅសង្កាត់ផ្សារកណ្ដាលនិងសង្កាត់អូរជ្រៅនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជានាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម យូឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា…
ខេត្តបន្ទាយមានជ័យ ជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពជិត២៥០០គ្រួសារ ប៉ះពាល់ផ្លូវ ៣៤៥កន្លែង ស្មើរនឹង ១៨៧,៦៨៤ម៉ែត្រ
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាពនៅក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ដែលត្រូវបានជម្លៀសចេញពីលំនៅឋានរងគ្រោះដោយសារទឹកជំនន់លិចផ្ទះសំបែង មកកាន់ទីទួលសុវត្ថិភាព នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦ ។…
សត្វគោចំនួន២ក្បាល ត្រូវបានងាប់ចំណែករថយន្តកែច្នៃលិចចូលទឹកព្រោះតែបំពានបំរាមរបស់អាជ្ញាធរសំណាងមនុស្សជួយទាន់ពេល
ប៉ៃលិន ៖ នៅយប់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៦ មានករណីរថយន្តកែច្នៃដឹកសត្វគោមួយគ្រឿង ព្រោះតែបំពានបំរាមរបស់អាជ្ញាធរដែលហាមមិនឲ្យឆ្លងកាត់ខណ:ទឹកកំពុងហូរខ្លាំងទើបធ្លាក់ចូលទឹក បណ្តាលឲ្យងាប់គោចំនួនទាំងពីរក្បាលនិងអ្នកជិះម៉ូតូដ៍ទៃទៀតសង្គ្រោះបានមិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយគ្រាន់រថយន្តលេចទឹកបាត់។ តាមការឲ្យដឹងពីអាជ្ញាធរមូលដ្ឋានបានប្រាប់ថា អ្នកបើកបររថយន្តកែច្នៃមានឈ្មោះ ណាត ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដឹកសត្វគោចំនួន០២ក្បាលពីស្រុកកំរៀងឆ្ពៅ ស្រុកសាលាក្រៅ…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចសម្ភារៈ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលបណ្ដឹងបន្ទាន់របស់ជនរងគ្រោះឈ្មោះ ថៃ ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តំណាងឱ្យក្រុមហ៊ុនប៉ាងណាគ្រីគ្រុប ស្តីពីករណីលួចសម្ភារៈនៅក្នុងក្រុមហ៊ុន កាលពីវេលាម៉ោង២៣និង២៣នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បង្កដោយជនសង្ស័យមួយក្រុម ហើយត្រូវបានសន្តិសុខយាមនៅទីនោះឃាត់ខ្លួនបានចំនួន០២នាក់ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន។…
អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំទីទួលសុវត្ថិភាពបន្ថែមជូនប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ខណៈទឹកជំនន់វាយប្រហារធ្ងន់ធ្ងរកើនឡើងដល់ ៦ ក្រុង-ស្រុក
បន្ទាយមានជ័យ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះប្រតិបត្តិការអន្តរាគមន៍បន្ទាន់ ដើម្បីរៀបចំទីទួលសុវត្ថិភាពបន្ថែម ជាច្រើនទីតាំង និងសង់ជម្រកបណ្តោះអាសន្ន(ផ្សារចិនខ្មៅ)ជូនប្រជាពលរដ្ឋ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ សកម្មភាពឆ្លើយតបយ៉ាងក្តៅគគុកនេះ ធ្វើឡើងបន្ទាប់ពីជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ និងរីករាលដាលដល់ ៦…
អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់បានសត្វក្រពើដ៏ធំមួយក្បាលអំឡុងពេលទឹកជំនន់ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន
បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះកម្លាំងមូលដ្ឋាន បានសហការជាមួយប្រជាពលរដ្ឋ ចុះអន្តរាគមន៍ និងចាប់បានសត្វក្រពើដ៏ធំមួយក្បាលដោយជោគជ័យ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង ខណៈដែលស្ថានភាពទឹកជំនន់នៅតែបន្តលិចលង់យ៉ាងខ្លាំងនៅក្នុងតំបន់ ដោយសារលំហូរទឹកយ៉ាងគំហុកដែលនៅតែបន្តហូរធ្លាក់មកពីប្រទេសថៃ។ ក្រោយប្រតិបត្តិការចាប់សត្វរពើនេះបានដោយសុវត្ថិភាព កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ បានប្រគល់ និងដឹកជញ្ជូនសត្វក្រពើមួយក្បាលនេះ យកទៅរក្សាទុកនៅទីតាំងដែលមានសុវត្ថិភាពខ្ពស់ជាបណ្តោះអាសន្ន…
គណៈកម្មាធិការរៀបចំដែនដីថ្នាក់ខេត្ត បើកកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពអចលនទ្រព្យ និងពិនិត្យការងារគ្រប់គ្រងដីធ្លីនៅទូទាំងខេត្តកំពង់ចាម
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យរដ្ឋ និងការងារគ្រប់គ្រងដីធ្លីនៅទូទាំងខេត្តកំពង់ចាម។…
ឯកឧត្តម អ៊ុំ រាត្រី ដាក់បទបញ្ជាក់ដល់គ្រប់ដ្ឋបាលក្រុងស្រុក ត្រៀមកងកម្លាំង ប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីចេញអន្តរាគមន៍ ជម្លៀសបងប្អូនពលរដ្ឋ ចេញពីតំបន់ប្រឈមនូវការជន់លិច
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមនឹងក្រុមការងារ កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង អធិការនគរបាលក្រុង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅតាមដងស្ទឹងសិរីសោភ័ណ នៅសង្កាត់ទឹកថ្លា…
អភិបាល ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងបានណែនាំពលរដ្ឋប្រុងប្រយ័ត្ន ចំពោះកូនចៅតូច ជាពិសេសសត្វអាសិរពិស
បន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា បង្កជាជំនន់ទឹកភ្លៀង ធ្វើឱ្យតំបន់មួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតត្រូវបានជន់លិចដោយសារជំនន់ទឹកភ្លៀង ហេីយអាជ្ញាធរបានធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់អូរព្រំដែន ក៏ដូចជាតំបន់មួយចំនួនដែលប្រឈម ទឹកជំនន់ ទៅរកទីទួលមានសុវត្ថិភាព។ជាក់ស្តែងនៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនិងទីតាំងមួយចំនួនដែលប្រឈមនឹងការលិចលង់ដោយសារជំនន់ទឹកភ្លៀង។ ជាវិធានការបន្ត ឯកឧត្តម…
ជំនន់ទឹកភ្លៀងនៅស្រុកសាលាក្រៅខេត្តប៉ៃលិន រងគ្រោះ០២ឃុំធ្ងន់ធ្ងរចំនួន២៥ខ្នងផ្ទះ
(ប៉ៃលិន) លោក យ៉ែម សារិទ្ធ អធិការនគរបាលស្រុកសាលាក្រៅ បានឲ្យដឹង របាយការណ៍បឋមថា មកដល់ល្ងាចវេលាម៉ោង០៧:០០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបណ្តាលអោយផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់ មានចំនួន ២៥ខ្នងផ្ទះ ស្មេីនិង២ឃុំ ក្នុងឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ដូចខាងក្រោម៖១- ឃុំស្ទឹងត្រង់ ចំនួន…