អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត

ប៉ៃលិន៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ នៅទូទាំងខេត្តប៉ៃលិន ដើម្បីធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន…

កងរាជឣាវុធហត្ថខេត្តបន្ទាយ​មានជ័យ​ បញ្ជូនខ្លួនជ​នជាតិថៃម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច​ស្ថានទម្ងន់​ទោស និងប្រើប្រាស់​ដោយខុសច្បា​ប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងជំនា​ញមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត បាន​ទទួលសេ​ចក្ដីរាយការ​ណ៍​ពីប្រជាព​លរដ្ឋថា បាន​ចាប់​ឃាត់ខ្លួនជ​នសង្ស័យ លួច​កាត់ខ្សែភ្លើង កាលពី​វេលាម៉ោង២​១និ​ង៣០នាទី ថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ​២០២៦ នៅចំ​ណុចបុរីសុ​ខស្រេង២ ស្ថិតក្នុ​ងភូមិ​បាលិ​លេយ្យ២ សង្កាត់​/​ក្រុងប៉ោយប៉ែត រប​ស់ជន​រងគ្រោះ​ឈ្មោះ ឡេង ​សេង​ហ៊ាង ភេទស្រី អាយុ៤​០ឆ្នាំ រស់នៅបុរី​ខាងលើ​។ ក្រោយពីទទួលបានបណ្តឹងខា​ងលើលោ​កវរសេនីយ៍ត្រី គង់រិទ្ធា…

អភិបាលខេត្តប៉ៃលិន​​​ ប្រកាសដ​ល់ប្រ​ជាពលរដ្ឋនៅ​ជិត​ដងស្ទឹង ​និ​ងអូរ មានកា​រប្រុងប្រ​យ័ត្នខ្ពស់​ពី​ទ្រព្យស​ម្បត្តិនិ​ងក្មេងៗ​តូចៗ ខណ:​មេ​ឃនៅ​តែបន្តភ្លៀង​ខ្លាំងមិន​ឈប់

(ប៉ៃលិន) រយះពេល៣ទៅ៤ថ្ងៃនេះ ភ្លៀងធ្លាក់​ខ្លាំងហើយ​នៅរសៀល​ថ្ងៃទី២៤ ខែកញ្ញានេះ ភ្លៀងនៅ​តែបន្តធ្លាក់​ខ្លាំ​ងធ្វើឲ្យ​ទឹក​នៅតា​មដង​ស្ទឹង​និ​ងតា​មអូរ ហក់ឡើងខ្លាំង​ជាកា​រព្រួយ​បារម្ភទើប​អភិបា​លខេត្តអំ​ពាវ​នាវឲ្យប្រជា​ពលរដ្ឋមាន​ការប្រុងប្រយ័ត្នឲ្យបា​នខ្ពស់ នូវទ្រព្យសម្បត្តិនិ​ងថែទាំក្មេង​កុំឲ្យ​ចុះលេ​ងទឹ​កព្រោះ ភ្លៀង​នៅតែបន្តធ្លាក់​ខ្លាំងមិ​នឈប់ ក្រែង​ជ​ន់លេច​បង្កទៅ​ជាជំ​នន់លិ​ច​លង់។ លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន ជម្រាបជូនពុក​ម៉ែ បងប្អូនប្រជា​ពលរដ្ឋមាន​ទីលំនៅជិ​តមា​ត់អូរ ដងស្ទឹង សូម​មេត្តាមា​នការប្រុងប្រយ័ត្ន រៀបចំទុក​ដាក់​ទ្រព្យសម្បត្តិត្រៀម​អោយរួច​ជាស្រេច ព្រោះកំ​រិតទឹកស្ទឹង​ហក់ឡើងខ្ពស់​ អាកាសធាតុភ្លៀ​ងនៅតា​មជ្រ​លងភ្នំនៅ​តែបន្ត…

កាប់យកម៉ូតូ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្របួចបាន០៤នាក់

(បន្ទាយមានជ័យ) កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២១:៥០នាទី បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ វឿន យុទ្ធដឿម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ករណីមានជនមិនស្គាល់បានយកកាំបិតកាប់យកម៉ូតូ នៅចំណុចចំការស្វាយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្រោយពីទទួលបណ្ដឹង…

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធ ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”

បន្ទាយមានជ័យ ៖ ថ្លែងក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ ថា ៖ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី២១ ខែកញ្ញា…

ភ្លៀងមួយមេយ៉ាងធំ បណ្ដាលឲ្យសាលារៀន ផ្ទះប្រជាពលរដ្ឋ និងផ្លូវមួយចំនួន នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រងការលិចលង់

(បន្ទាយមានជ័យ) សាលារៀន ផ្ទះប្រជាពលរដ្ឋ និងផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតរងការលិចលង់ ក្រោយពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំកាលពីវេលារំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ។ គិតត្រឹមល្ងាចថ្ងៃខែដដែល ទឹកហាក់បីដូចជាមិនសូវស្រក់ទាល់តែសោះ ពោលគឺស្រក់យឺតៗ រីឯមេឃខ្មៅងងឹតកលរកភ្លៀង ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចក្រែងភ្លៀងបន្តធ្លាក់ទៀតនោះនឹងអាចលិចចូលផ្ទះសំបែងរបស់ពួកគាត់។ ពលរដ្ឋលើកឡើងថា ទឹកហូរយឺតនេះទំនងស្ទះប្រព័ន្ធលូ ដែលផ្ដើមចេញពីកាកសំណល់ដែលពលរដ្ឋមួយចំនួនបោះចោលពាសវាពាសកាល ឬក៏ធ្លាក់ចេញពីធុងសំរាម នៅពេលភ្លៀងធ្លាក់មកធ្វើឲ្យហូរច្រោះចូល ទើបបណ្ដាលឲ្យស្ទះ ទឹកហូរមិនទាន់…

ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្រឆាំងនិងរាជការសាធារណៈ ផ្សំគំនិតក្នុងអំពើនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ោយប៉ែត ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ស្ដីពីករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ នាវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនពលករចំនួន០៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីអប់រំណែនាំ ធ្វើកិច្ចសន្យាឱ្យវិលត្រឡប់ទៅលំនៅឋានវិញ។ រហូតដល់វេលាម៉ោង០៩និង០០នាទី…

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុងសិរីសោភ័ណ ចុះប្រតិបត្តិការ ទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Scam Online រកឃើញអ្នកពាក់ព័ន្ធចំនួន០៣នាក់ រួមនិងវត្ថុតាងមួយចំនួន

បន្ទាយមានជ័យ ៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង ខេត្ត តំណាងខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរ ដោយលោក ស្រេង សុផល អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ…

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យការផ្ដល់ពាក្យប្រឡងក្របខ័ណ្ឌនគរបាលជាតិឆ្នាំ២០២៦ ដើម្បីធានាតម្លាភាព និងយុត្តិធម៌

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់លើដំណើរការផ្ដល់ពាក្យស្នើសុំប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ២០២៦ ដើម្បីធានាតម្លាភាព និងភាពយុត្តិធម៌។ ដំណើរការនេះរៀបចំឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៧:០០នាទីព្រឹក នៅសាលប្រជុំ ធំ ស្នងការដ្ឋាននគរបាលខេត្ត ក្រោមការអនុញ្ញាតខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស…

ពលរដ្ឋផ្អើលដណ្ដើមគ្នាដួសប្រេង ក្រោយពីរថភ្លើងដឹកប្រេងក្រុមហ៊ុន តេលាកម្ពុជា បើកធ្លាក់ផ្លូវក្រឡាប់អស់០៤ស៊ីទែន

(បាត់ដំបង) រថភ្លើងដឹកប្រេងម៉ាសូត និងសាំង០១ខ្សែរបស់ក្រុមហ៊ុនតេលាកម្ពុជា បានបើកផុងផ្លូវបណ្តាលអោយក្រឡាប់ធ្លាក់អស់០៤ស៊ីទែនហ៊ាប្រេងពេញវាលផ្អើលដល់ពលរដ្ឋរាប់រយនាក់មកដណ្តើមគ្នាដួស បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវដែកបាត់ដំបង-បន្ទាយមានជ័យ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា រថភ្លើង០១ខ្សែខាងលើ ដឹកប្រេងសាំង និងម៉ាសូត របស់ក្រុមហ៊ុនតេលាកម្ពុជាជាច្រើនស៊ីទែនធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញឆ្ពោះទៅកាន់ស្ថានីយប្រេងឥន្ធនៈបឹងព្រីង)…