បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានដឹកនាំកម្លាំងនគរបាលជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដើម្បីដាក់ពង្រាយកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ…
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បើកកិច្ចប្រជុំបន្ទាន់ ដាក់បទបញ្ជាម៉ឺងម៉ាត់ឱ្យកងកម្លាំងពង្រឹងសន្តិសុខ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពង្រឹងការងារដឹកនាំ បែងចែកភារកិច្ច និងដាក់ចេញផែនការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំដែលចុះបំពេញបេសកកម្មក្នុងខេត្ត។ កិច្ចប្រជុំនេះបានផ្តោតលើរបៀបវារៈសំខាន់ៗពីរ រួមមាន ១-ការប្រកាសទទួលស្គាល់សមាសភាពស្នងការរង និងការផ្លាស់ប្តូរផែនការងារថ្មី និង២-ការផ្សព្វផ្សាយផែនការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ។ ថ្លែងក្នុងអង្គប្រជុំ លោកស្នងការបានជំរុញឱ្យកងកម្លាំងទាំងអស់បង្កើនប្រសិទ្ធភាពការងារ…
អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងប្រគល់កុំព្យូទ័រ Laptop រួមនឹងថវិកា ជូនសិស្សនិទ្ទេស A សិស្សកំព្រា និងសិស្សពិការ ក្នុងក្រុងកំពង់ចាម
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។…
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីដាក់បទបញ្ជា និងណែនាំផ្ទាល់ដល់តំណាងក្រុមហ៊ុនកាស៊ីណូចំនួន ០៨ទីតាំង ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឱ្យបញ្ឈប់រាល់សកម្មភាពភ្នាល់តាមប្រព័ន្ធអនឡាញ (Online Betting)…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់(ថ្នាំស៊ីរ៉ូក្អក)ចេញពីដីថៃ ចូលមកកម្ពុជា និងប្រើប្រាស់គ្រឿងញៀន
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានទទួលជនសង្ស័យចំនួន០២នាក់ ពីលោកអនុសេនីយ៍ទោ កែវ សុខចាន់ មេបញ្ជាការកងអនុសេនាធំទី១ វរសេនាតូច៥១១ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការទិសសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់ (ថ្នាំស៊ីរ៉ូក្អក) ដែលប្រព្រឹត្តកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមាត់អូរព្រំដែន…
អាជ្ញាធរកម្ពុជា បណ្ដេញជនជាតិថៃលួចស្នាក់នៅខុសច្បាប់ចំនួន ៦៥នាក់ ចេញពីប្រទេស និងទទួលពលរដ្ឋខ្មែរសរុប ៧៩នាក់ ត្រឡប់មកវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
បន្ទាយមានជ័យ៖ សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានសម្រេចបណ្ដេញជនជាតិថៃ ចំនួន ៦៥នាក់ (ស្រី ២៨នាក់) ចេញពីប្រទេស ក្រោយពីពួកគេលួចស្នាក់នៅខុសច្បាប់ និងបានអនុវត្តទោសចប់សព្វគ្រប់តាមផ្លូវច្បាប់ ព្រមទាំងបានទទួលពលរដ្ឋខ្មែរ សរុប ៧៩នាក់ ក្នុងនោះស្រី ២៦នាក់ និងកុមារ ១០នាក់ ដែលត្រូវបានអាជ្ញាធរថៃ បញ្ជូនត្រឡប់មកវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី០៩…
កម្លាំងចម្រុះ ស្រុកម៉ាឡៃ ចុះបង្ក្រាបករណីឈ្មួញនាំទំនិញចូលពីប្រទេថៃ ខុសច្បាប់
(បន្ទាយមានជ័យ) កម្លាំងសមត្ថកិច្ចចម្រុះប្រចាំស្រុកម៉ាឡៃ បានចុះប្រតិបត្តិការបង្ក្រាបករណីនាំទំនិញថៃចូលមកកម្ពុជាដោយខុសច្បាប់នៅត្រង់ចំណុច មាត់អូរព្រំដែនស្ថិតនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ២១:៥០ នាទីយប់ថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០២៦ ។ តាមការឲ្យដឹងពីសមត្ថកិច្ច ទំនិញទាំងនោះប្រភេទគ្រឿងសំអាង (Elracle) ចាប់បានចំនួន ០៧ កេសធំ…
សាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយបញ្ហាជំងឺគុនឈាមក្នុងសហគមន៍
(បន្ទាយមានជ័យ) ជំងឺគ្រុនឈាមកំពុងរីករាលដាលក្នុងអំឡុងរដូវវស្សាភ្លៀងធ្លាក់វាចម្លងដោយមូសខ្លាញីខាំពេលថ្ងៃភាគច្រើនវាចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់មិនរើសអើងចាស់ឬក្មេងនោះឡើយ ឲ្យតែយើងទ្វេសប្រហែសពិសេសតាមទីជនបទ។ដើម្បីឲ្យមានការយល់ដឹងនិងពីការបង្ការការពារនៃជំងឺឆ្លងគ្រុនឈាមនេះសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ សហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាព បានធ្វើការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅភូមិកសិណនិងភូមិថ្មពួក ស្រុកថ្មពួក ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តសរុប ៩៥នាក់ស្រី 5ឮ៥២នាក់ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ បើតាមការឲ្យដឹងពីលោកវិជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យនិងជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានឲ្យដឹងថា ការចុះផ្សព្វផ្សាយពីបញ្ហាប្រឈមនៃជំងឺគុនឈាមតាមសហគមន៍នេះគឺមានសារៈប្រយោជន៍ខ្លាំងណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋនៃការបង្ការការពារទប់ស្កាត់នៃការចម្លងជំងឺគ្រុនឈាមយើងមិនអាចមើលស្រាលនោះឡើយព្រោះជំងឺគ្រុនឈាមគឺជាជំងឺឆ្លងយ៉ាងស្រួចស្រាវដែលបណ្ដាលមកពីវីរុសគ្រុនឈាមហើយឆ្លងតាមរយៈការខាំនៃមូសខ្លាញី ដែលវាជញ្ជក់ឈាមអ្នកមានមេរោគរួចទៅខាំមនុស្សម្នាក់ផ្សេងទៀត។…
អគ្គីភ័យឆាបឆេះឃ្លាំងស្តុបកំទេចឈើសម្រាប់ដុតចំហេះឡរផលិតឥដ្ឋ ក្នុងរោងចក្រ ក្រុមហ៊ុនដុងរុយទួន ស្រុកកៀនស្វាយ បណ្ដាលឱ្យខូចខាតអស់ទាំងស្រុង
ខេត្តកណ្តាល ៖ ឃ្លាំងស្តុបកំទេចឈើសម្រាប់ដុតចំហេះក្នុងឡរផលិតឥដ្ឋ ក្នុងរោងចក្ររបស់ក្រុមហ៊ុនដុងរុយទួន ស្ថិតនៅចំណុចភូមិស្រែអំពឹល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោងជាង១០ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះបានសហការជាមួយកម្លាំងអធិការនគរបាលស្រុកកៀនស្វាយ បញ្ជាការដ្ឋានអង្គរក្ស និងក្រុមហ៊ុនស្រាបៀរ៏ម៉ាឌ្រីត បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍ភ្លាមៗ។ ៊សមត្ថកិច្ច បានឲ្យដឹងថា៖ តាមការបំភ្លឺពីបុគ្គលិកក្នុងរោងចក្រ គឺឃ្លាំងមានទំហុំ(ទទឺងប្រវែង៣០ម៉ែត្រ…
កងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចនៅស្រុកបាទី
(តាកែវ)៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសអំពើលួចយ៉ាងទាន់ពេលវេលា។ ជាក់ស្តែង កាលពីវេលាម៉ោង ៣:០០នាទីទាបភ្លឺ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍…