បន្ទាយមានជ័យ ៖ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងភូមិរង់ចាំ ទទួលបានចំណូលបន្ថែម ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ បានជម្រុញលេីកទឹកដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹក ដែលរស់នៅក្នុងភូមិរង់ចាំទាំង៦ភូមិ ចូលរួមរៀបចំ ផ្ទះស្នាក់អាស្រ័យ (Home Stay) នៅតាមផ្ទះនីមួយៗ ជាការបង្កើននូវចំណូលបន្ថែម សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីចម្ងាយចង់មកស្នាក់នៅ…
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦
ប៉ៃលិន៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាព លោកជំទាវ បណ្ឌិត បាន ស្រីមុំ ប្រធាន គណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីសំណាក់ សមាជិកគណៈកម្មាធិការ សាខានិងនាយក នាយករង ព្រមទាំងមន្រ្តី…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!
(ខេត្តតាកែវ) ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី និងស្ថាប័នពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់លើការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបការចរាចរបារីក្លែងក្លាយ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធទម្ងន់ប្រមាណ ៨០០តោន ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងភូមិសាស្ត្រខេត្តតាកែវ…
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ដើម្បីជំរុញឱ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដំណើរការដោយរលូនរដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ -សង្កាត់ និងមេភូមិពាក់ព័ន្ធ ដោយផ្អែកលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលចេញដោយក្រសួងមហាផ្ទៃ ក្រុមការងារចម្រុះ បានពិនិត្យគូសព្រំប្រទល់រដ្ឋបាលឱ្យត្រូវនឹងការគ្រប់គ្រងជាក់ស្តែងរបស់អាជ្ញាធរដែនដីក្នុងឃុំ-សង្កាត់ទាំង៦៧ ក្នុងខេត្តបន្ទាយមានជ័យ រួមទាំងព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលបានឯកភាពគ្នារវាង រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តបាត់ដំបង។រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់…
ពិធីប្រគេនធុងសំរាមដល់ព្រះសង្ឃចំនួន ២៥៥វត្តទូទាំងខេត្តបន្ទាយមានជ័យ
(ខេត្តបន្ទាយមានជ័យ) ធុងសំរាមចំនួន ៧៦៥ធុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងឯកឧត្តមបណ្ឌិត ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ត្រូវបានធ្វើពិធីប្រគេនធុងសំរាមទាំង ៧៦៥ ធុង ដល់ព្រះសង្ឃចំនួន ២៥៥ វត្តទូទាំងខេត្តបន្ទាយមានជ័យ ដោយក្នុងមួយវត្តមួយវត្តទទួលបានធុងសំរាមចំនួន ៣ ហើយចំពោះធុងសំរាមទាំងអស់នេះគឺសម្រាប់ដាក់តែសម្រាប់ស្ងួតតែប៉ុណ្ណោះ ។ដោយពិធីប្រគេននេះធ្វើឡើងនៅសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមក្នុងក្រុងសិរីសោភ័ណ្ឌ…
អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន
ប៉ៃលិន៖ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យលោក ខេវិន ធែល៍ល័រ (Mr.KevinTaylor) ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Every Mum ប្រចាំប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនអំពីសកម្មភាពការងាររបស់អង្គការ…
កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ មន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦…
កីឡាដ្ឋានលក្ខណៈស្តង់ដារ មានតែមួយគត់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធកាត់ខ្សែបូណ៌ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
(បន្ទាយមានជ័យ)៖ កីឡាដ្ឋានលក្ខណៈស្តង់ដារ មានតែមួយគត់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធកាត់ខ្សែបូណ៌ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមលើកកម្ពស់ក៏ដូចជាបម្រើដល់វិស័យកីឡានៅកម្ពុជា។ ពិធីកាត់ខ្សែបូណ៌កីឡាដ្ឋាន “កងវ៉ា” និងផ្លូវកៅស៊ូ DBSTប្រវែងជិត៨០០ម៉ែត្រ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍…
កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ចុះល្បាត និងបង្ក្រាបបទល្មើសជលផល រុះរើឧបករណ៍ស្បៃមុងខុសច្បាប់ ក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ដឹកនាំដោយលោក ជាម ប៉ង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានសហការជាមួយកម្លាំងយោធភូមិភាគទី២ រដ្ឋបាលឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ រដ្ឋបាលឃុំក្រូចឆ្មារ និងឃុំទ្រា ស្រុកក្រូចឆ្មារ ព្រមទាំងមានការសម្របសម្រួលនិតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល។ជាលទ្ធផល…
ពិធីសំណេះសំណាលនិងចែកអំណោយជូនដល់បងប្អូនភៀសសឹកនៅភូមិរងចាំ
(បន្ទាយមានជ័យ) បេះដូងសប្បុរសដើម្បីភូមិរង់ចាំ ហើយយើងមិនភ្លេចអ្នកនៅរស់នៅភូមិរង់ចាំនោះឡើយ ស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ ។ឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាមានប្រសាសន៍លើកឡើងបែបនេះក្នុងពិធីជួបសំណេះសំណាលនិងផ្ដល់នូវអំណោយជូនដល់បងប្អូនភៀសសឹកកំពុងរស់នៅក្នុងភូមិរង់ចាំទី៤ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៦។ពិធីនេះរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាដោយឧបត្ថម្ភអំណោយមានចំនួន ១៣មុខនិងថវិកាមួយចំនួនពីក្រុមហ៊ុនវឌ្ឍនៈនិងក្រុមហ៊ុន ជីប ម៉ុង។លោក ឈឿង ក្រៃយ៉ុង អភិបាលរង…