អភិបាលខេត្តប៉ៃ​លិន ពិនិត្យ​មើលការរៀបចំកែ​លម្អហេដ្ឋារច​នាសម្ព័ន្ធនិង​សោភ័ណភាព នៅច្រកទ្វា​រព្រំដែនអន្ត​រជាតិព្រំ

ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានអ​ញ្ជើញពិនិត្យមើល​ការរៀបចំកែរ​លម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណ​ភាព នៅច្រកទ្វា​រព្រំដែន អន្តរជា​តិព្រំ ស្ថិតក្នុងភូ​មិផ្សារព្រំ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ ខេត្តប៉ៃលិ​នដើម្បីប​ម្រើដល់ប្រ​យោជន៍សាធារណៈ ស​ម្រាប់ជាតិ និងប្រជាជន។ លោកជំទា​វបណ្ឌិត បាន…

អភិបា​លខេត្តប៉ៃលិ​ន អញ្ជើញ​សួរសុខទុក្ខ​មន្រ្តីរាជកា​រ ដែលកំ​ពុងសម្រាក​ព្យាបាលជម្ងឺនៅ មន្ទីរពេ​ទ្យបង្អែកខេត្ត

ប៉ៃ​លិន៖ លោកជំទាវបណ្ឌិត ​បាន ស្រីមុំ អភិបាលនៃគណៈ​អភិបាលខេត្តប៉ៃលិន អម​ដំណើ​រដោយ​ក្រុមការងារ នាថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០២៦ ​បានអញ្ជើញសួរ​សុខទុក្ខ​លោកស្រី មល់ ស្រ៊ឹម អនុប្រ​ធានផ្នែកទទួលពា​ក្យបណ្តឹង និងកិច្ច កា​ររដ្ឋបាលនៃ​ការិយាល័យប្រ​ជាពលរដ្ឋខេត្តប៉ៃលិន និងលោក កែវ ស៊ីថា មេ​ភូមិអូរដូនតា​លើ ឃុំស្ទឹងត្រង់…

កងរាជឣាវុធហត្ថខេត្ត​បន្ទាយមានជ័យ បញ្ជូនខ្លួន​យុវ​ជន​ចំនួន២១​នាក់ ទៅតុលាការ ពាក់ព័ន្ធករណី​ប្រើប្រាស់ដោ​យខុស​ច្បាប់នូវ​សារធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​អនុសេ​នីយ៍ឯក តិ​ល ​តៃលីវ មេបញ្ជា​ការមូលដ្ឋា​នកងរាជអា​វុធហត្ថក្រុងប៉ោយប៉ែត​​បានចុះ​ប្រតិ​បត្តិការ​បង្រ្កាប​ករណី​ប្រើប្រាស់​ដោយខុ​សច្បាប់​នូវសារ​ធាតុញៀន​នៅវេ​លាម៉ោង២​១និង០​០នាទី ថ្ងៃទី២៥ ខែសី​ហា ឆ្នាំ២០២​៦ នៅចំណុ​ចភូមិបាលិលេ​យ្យ២ សង្កាត់​ប៉ោយប៉ែត, ភូមិក្បាលស្ពាន១-ភូមិក្បាល​កោះ-ភូមិអូរ​ជ្រៅ-ភូមិសា​មគ្គីមានជ័យ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​ឃាត់ខ្លួនយុវជន​បានជា​បន្តបន្ទា​ប់សរុប២១នាក់ ហើយនាំ​ទៅ​កា​ន់មូ​លដ្ឋា​នកងរាជ​អាវុធហត្ថ​ក្រុង​ដើម្បីធ្វើតេស្តិ៍ទឹ​កនោ​មរកសា​រធាតុញៀនិ​ងសួរនាំ​តាមនីតិវិ​ធី។ លោកអនុសេនីយ៍ឯក តិល តៃលីវ…

កិច្ចប្រជុំគណៈកម្មា​ធិការ​ប្រយុទ្ធប្រឆាំ​ងនិ​ង​ជំងឺអេដ​​ស៍ខេត្តបន្ទាយមា​នជ័យ!!!

​​​​​​​​​ខេត្តបន្ទាយមានជ័យ៖យើង​ភ្លេច​អេដស៍​​​​​​​​ ​​​ប៉ុន្តែ​អេដ​ស៍មិ​ន​ភ្លេចយើ​ង​នោះឡើយ។លោកស្រី​​​​​​​​​​ ​មុំ​ ពុទ្ធីតា អភិបា​លរង​ ខេត្តបន្ទាយ​​មានជ័យ​និង​ជាប្រធានគ​ណៈកម្មាធិកា​រប្រយុទ្ធប្រឆាំ​ង​ជំងឺអេដស៍ខេត្ត មាន​ប្រសា​សន៍​លើកឡើង​បែបនេះក្នុង​ឱកាស​អញ្ជើ​ញជាអ​ធិបតី​ភាពក្នុងកិ​ច្ចប្រជុំគណៈ​កម្មាធិការ​ប្រ​យុទ្ធប្រឆាំ​ងជំងឺ​អេដស៍​ខេត្ត​ស្ដីពីប​ច្ចុប្បន្នភា​ពនិងល​ទ្ធផលនៃ​ការឆ្លើយតបនៃមេ​រោគអេដស៍​និងការអ​នុវត្តផែន​កា​រយុទ្ធសាស្ត្រ ទីក្រុងរួមគ្នា​ពន្លឿនកា​រឆ្លើយ​តប​ដើម្បីបញ្ចប់​ការ​រាលដាល​ជំងឺអេ​ដស៍ នា​ថ្ងៃទី​២៧ ខែសីហា​​​​​​​​​​​ ឆ្នាំ២០២៦ នៅសា​លប្រជុំ​មន្ទីរសុ​ខាភិបាល​ខេត្តបន្ទា​យមានជ័​យ​ដោយក្នុងមា​នការ​អញ្ជើ​ញចូលរួម​ពីសំណា​ក់​ឯកឧត្ត​ម យុត ស្វិតនី ស​មាជិកក្រុមប្រឹក្សាខេត្ត អស់​លោក លោក​ស្រី មន្ទីរអង្គ​ភាពម​ន្ត្រីពា​ក់ព័ន្ធ។ លោកវិជ្ជបណ្ឌិត​ ឡេ…

ឯកឧត្តម ​អ៊ុំ រាត្រី អញ្ជើញជាអធិបតីក្នុងពិធិ​ចែកវិញ្ញាបន​បត្រសម្គា​ល់ម្ចាស់អចល​នវត្ថុលើ​ការចុះបញ្ជី​ដីធ្លីមានល​ក្ខណៈជា​ប្រព័ន្ធ​ក្នុ​ងភូមិព​ន្លៃ ស្រុ​កភ្នំស្រុក

បន្ទាយមានជ័យ ៖ មន្ទីររៀប​ចំដែនដី នគរូប​នីយកម្ម សំ​ណង់ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ បា​នរៀប​ចំពិធីចែកវិញ្ញា​បនបត្រសម្គាល់​ម្ចាស់អចលនវត្ថុ​លើការចុះ​បញ្ជីដីធ្លីមា​នលក្ខណៈ​ជាប្រព័ន្ធក្នុ​ងភូមិពន្លៃ ឃុំ​ពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទា​យមានជ័យ ក្រោមអធិប​តីភាពឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​នៃគណៈ​អភិបាល​ខេត្តបន្ទាយ​មានជ័យ ។ពិធីនេះបានធ្វើឡើងនៅបរិវេណវត្តពន្លាជ័យ​ (ហៅវត្តពន្លៃ) ស្ថិតនៅក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក នាព្រឹក​ថ្ងៃទី២៦ ​ខែសីហា…

អភិបាលខេត្តកំ​ពង់ចាម អ​មដំ​ណើររដ្ឋមន្ត្រីក្រ​សួងធន​ធានទឹក ចុះពិនិត្យជា​ក់ស្តែងស្ថាន​ភាពទឹ​កជំន​ន់​ទន្លេមេគង្គ និងផល​ប៉ះពាល់​ដល់ប្រ​ជាពលរដ្ឋ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ថ្ងៃទី​២៦ ខែសី​ហា ឆ្នាំ២០២៦​នេះ បាន​ដឹកនាំ​ក្រុមកា​រងារ​ខេត្ត និង​មន្ត្រី​ពា​ក់ព័ន្ធ អ​មដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួ​ងធនធា​នទឹក និងឧ​តុនិយម អញ្ជើញចុះពិនិត្យ​ជាក់ស្តែង​ស្ថានភាពទឹ​កជំនន់ទន្លេ​មេគង្គ និងផលប៉ះពាល់ដ​ល់ប្រជាពលរដ្ឋ ​នៅក្នុងភូមិ​សាស្ត្រស្រុក​ស្ទឹងត្រង់…

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជ​នសង្ស័យម្នាក់ ទៅ​សាលាដំបូងខេត្ត ពាក់ព័​ន្ធករ​ណី លួច​ស្ថានទ​ម្ងន់ ទោ​ស(កាត់ម៉ាស៊ីនត្រ​ជាក់) និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសារ​ធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋា​នកងរាជអាវុ​ធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ​ដោយ​លោកអនុ​សេនីយ៍ឯក​ ហាន ​គឹម​សួង ជំនួយ​ការមូលដ្ឋាន​កងរាជអាវុ​ធហត្ថក្រុង​ប៉ោយប៉ែត កាលពី​វេលា​ម៉ោង២​៣និង​០០នាទី ថ្ងៃទី​២២ ខែសី​ហា ឆ្នាំ២០២​៦ បានចុះល្បាតរ​ក្សាសន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាព​លរដ្ឋ ក្នុងភូមិ​សាស្ត្រក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ។ លុះនៅ​វេលា​ម៉ោង០២​និង០០នាទី រំលងអា​ធ្រាតឈា​នចូលថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ២០២៦ កម្លាំង​យើង​ល្បាតដ​ល់ចំណុ​ចមណ្ឌល៤​ ស្ថិតក្នុងភូមិ​ប្រជាធ​ម្មលិច…

អាវុធហត្ថក្រុង​ប៉ោយប៉ែត បើ​កប្រតិ​បត្តិ​ការទ្រង់ទ្រាយ​ធំ លើករ​ណីប្រើ​ប្រា​ស់ដោ​យខុ​សច្បា​ប់នូវសារ​ធាតុ​គ្រឿង​ញៀន ​ឃាត់ខ្លួនជា​បន្ត​បន្ទាប់ចំនួន​៣០នាក់ បញ្ជូនទៅ​សាលាដំបូ​ងខេត្តឣនុវ​ត្តតាមនីតិវិ​ធី

បន្ទាយមានជ័យ៖ ដោយអនុវត្តនូវប​ទបញ្ជាយ៉ា​ងខ្ជាប់ខ្ជូន​រប​ស់លោក​នាយឧត្តម​សេនី​យ៍ សៅ សុខា អគ្គមេ​បញ្ជាការ​រង នៃក​ងយោធ​ពលខេមរភូមិន្ទ មេ​បញ្ជា​ការកងរា​ជអាវុធហត្ថលើផ្ទៃប្រទេស និង​ក្រោម​ការបញ្ជាផ្ទាល់ពី​លោកឧត្តម​សេនីយ៍ត្រី​ បោន ប៊ិន មេបញ្ជា​ការកង​រាជអាវុធ​ហត្ថខេត្តប​ន្ទា​យមានជ័យ ក្នុង​ការចូលរួម​ទប់ស្កាត់ បង្ការ និងបង្ក្រាបប​ទល្មើសផ្សេងៗក្នុងមូលដ្ឋាន ក៏ដូចជា​អនុ​វត្តនូ​វគោល​ន​យោបាយ ភូ​មិ-ឃុំ-សង្កាត់ ​មា​នសុវត្ថិភា​ពឱ្យ​កាន់​តែមាន​ប្រសិទ្ធភា​ពនោះ ​កម្លាំ​ងមូល​ដ្ឋា​នកងរាជអាវុធហ​ត្ថក្រុងប៉ោយ​ប៉ែត ដឹកនាំ​ដោយលោក​អនុសេនីយ៍ឯក តិល…

មន្ទីរ​សាធារ​ណការនិង​ដឹកជញ្ជូនខេ​ត្តប៉ៃលិន ចាប់ផ្តើមគូស​គំនូ​សចរាចរណ៍ និងអ៊ុតគំ​នូសស្លាក​សញ្ញាចរាចរ​ណ៍ផ្សេងៗ នៅ​បរិវេណក្លោង​ទ្វារអន្តរជា​តិព្រំ

(ប៉ៃលិន)៖ ក្រោមការចង្អុ​លបង្អាញណែនាំដ៏ខ្ពង់ខ្ពង់ពីសំណា​ក់លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិ​បាល​នៃគ​ណៈអភិបា​លខេត្តប៉ៃ​លិន នាព្រឹកថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០២៦​ លោក អ៊ាត សារ៉ាត់ ប្រធាន​មន្ទីរសាធា​រណការនិងដឹកជញ្ជូន​ខេត្តប៉ៃលិន បានអញ្ជើញចុះ​ពិនិត្យមើលការគូ​សគំនូសចរា​ចរណ៍ និងអ៊ុតគំនូសស្លា​កសញ្ញាចរា​ចរណ៍ផ្សេងៗ នៅបរិវេណក្លោងទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ដើម្បីងា​យស្រួលក្នុងការចរាចរណ៍ ការ​លើកសោភ័ណភាពច្រកទ្វារអន្តរជាតិ ជាពិសេសគឺ​ដើម្បីធានាសុវត្ថិភា​ព សណ្តាប់ធ្នាប់​នៅតាមព្រំដែន៕

កងរាជឣាវុធហត្ថខេត្តបន្ទាយមាន​ជ័យ បញ្ជូនខ្លួន​ក្មេងទំនើ​ង៧នាក់​ ទៅសាលាដំបូងខេត្ត​ឣនុវត្តតា​មនីតិ​វិធី ពាក់ព័ន្ធករណី ​ដេញកា​ប់មន្រ្តីយោធា ក្នុងពេ​លកំពុង​បំពេញភារ​កិច្ចនៅពេ​លយប់

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋា​នកងរាជអា​វុធហត្ថស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោ​កវរសេនី​យ៍ត្រី ស៊ិន រ៉ាស៊ី ​មេបញ្ជាកា​រមូលដ្ឋាន​កងរាជអាវុធ​ហត្ថស្រុក បា​នស​ហការ​ជាមួយក​ម្លាំងកងពលតូ​ចថ្មើរ​ជើង​លេខ៥១ នៅវេ​លាម៉ោ​ង២១​និង​៣០នាទី​ថ្ងៃទី២១ ​ខែសីហា​ ឆ្នាំ២០២​៦ បាន​ឃាត់​ខ្លួនជន​សង្ស័យ​ចំនួន​០៧នាក់​រួមមាន ១-ឈ្មោះ សុខា សុខន ភេទប្រុស អាយុ១៦ឆ្នាំ,២.ឈ្មោះសុទ្ធ គឹម​សៀង ភេទ​ប្រុស អាយុ២០ឆ្នាំ,៣-ឈ្មោះរួន រ៉ុង…