ខេត្តកំពង់ធំ៖ ក្រោយទទួលបានព័ត៌មាន ថាមានករណីមនុស្សលង់ទឹកនៅចំណុចទំនប់បង្ហៀរទឹក ១មករា ស្ថិតក្នុងភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅវេលាម៉ោង ជាង ៨ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ប៉ុស្តិ៍នគរបាលរដ្ឋបាលបល្ល័ង្ក អាជ្ញាធរមូលដ្ឋាន ប្រជាការពារ រួមនិងប្រជាពលរដ្ឋ បានចុះអន្តរាគមន៍ដោយចុះរាវរក…
កងរាជឣាវុធហត្ថខេត្តបន្ទាមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងរបស់ឈ្មោះ សេង ប្រុស ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដែលត្រូវជាជីតារបស់ជនរងគ្រោះឈ្មោះ សុខ ផ្លយ ភេទស្រី អាយុ១១ឆ្នាំ ស្តីពីករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៦…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស(កុមារ)
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយរបស់កុមារីរងគ្រោះ តាមប្រព័ន្ធទូរសព្ទថា មានករណីៈរំលោភសេពសន្ថវៈលើកូនស្រីរបស់ខ្លួន ឈ្មោះ ល.ណ.គ អាយុ៩ឆ្នាំ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅចំណុចក្នុងអគាកំពង់សាងសង់ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ក្រោយពីទទួលបានព័ត៌មានរបស់ឪពុកម្ដាយជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យឈ្មោះ រៀន…
ជនជាតិថៃ ៤៤នាក់ ត្រូវបានអាជ្ញាធរកម្ពុជា បណ្តេញចេញពីកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយពីបង្ក្រាបបាននៅខេត្តសៀមរាប ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា ដែលបានអនុវត្តទោសរួចរាល់
ខេត្តបន្ទាយមានជ័យ៖អាជ្ញាធរកម្ពុជាដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ កម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានបណ្តេញជនជាតិថៃ ចំនួន ៤៤នាក់…
ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត…
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥៤គ្រួសារ នៅស្រុកបាធាយ
(កំពង់ចាម)៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខា អនុសាខា និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង០២និង០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ជុង…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១
(រាជធានីភ្នំពេញ) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ ។ គួររំលឹកផងដែរថា អាចារ្យ និងអាចារិនី គឺជាតួអង្គដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលមានតួនាទីដឹកនាំពិធីសាសនា ពិធីបុណ្យ ពិធីមង្គល…
ជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវកងរាជអាវុធចាប់ខ្លួន
(តាកែវ)៖ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងឯកឧត្តម ស៊ីន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ…
ក្រោយជិះកង់ ហាលខ្យល់ ហាលភ្លៀង ២ ឆ្នាំ ឆ្លងកាត់ប្រទេស ៤០ ប្រទេស ដើម្បីកុមារកម្ពុជា លោក ទីវ តារារិទ្ធិ បានត្រឡប់មកដល់ខ្មែរវិញហើយ!
លោក ទីវ តារារិទ្ធិ ដែលជាអ្នកជិះកង់ផ្សងព្រេងដ៏ល្បីល្បាញ ក្នុងបេសកកម្មមនុស្សធម៌ដើម្បីកុមារកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកដល់ទឹកដីកំណើតវិញហើយ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រោយពីបានចំណាយពេលអស់ជាច្រើនខែ ជិះកង់ឆ្លងកាត់ទ្វីបធំៗចំនួន៣ លើពិភពលោក។ គួររំលឹកផងដែរថា បេសកកម្មនេះ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយលោក ទីវ…