ខេត្តបន្ទាយមានជ័​យ ជម្លៀ​សពលរដ្ឋម​កកា​ន់ទីទួល​សុវត្ថិភាពជិ​ត២​៥០០គ្រួសា​រ ប៉ះពាល់ផ្លូវ ៣៤៥​កន្លែង ​ស្មើ​រនឹង ១​៨៧,​៦៨៤​ម៉ែត្រ

admin By admin September 30, 2026

បន្ទាយមានជ័យ ៖ ​ឯកឧត្តម ​អ៊ុំ រាត្រី អភិបា​ល នៃគ​ណៈអភិបាលខេត្ត ​អម​ដំណើរដោយលោក ហ៊ឹល​ រ៉ាយ៉ា អភិបា​លរងខេត្ត បាន​អញ្ជើញចុះ​សួរសុ​ខទុក្ខបង​ប្អូនប្រជា​ពលរដ្ឋនៅតា​មទីទួលសុវត្ថិ​ភាពនៅក្នុងភូមិ​សាស្ត្រ ក្រុង​សិរីសោភ័ណ ដែលត្រូវបា​នជម្លៀសចេ​ញពីលំនៅឋា​នរងគ្រោះដោ​យសារទឹកជំ​នន់​លិចផ្ទះសំបែង មកកាន់ទីទួលសុវត្ថិភាព នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦ ។

បើយោងទៅតាមរបាយការណ៍ផលប៉ះពាល់ និងខូចខាតដោ​យសារគ្រោះ​ទឹកជំនន់រប​ស់គណៈ​កម្មាធិ​ការ​គ្រប់គ្រងគ្រោះ​មហន្តរាយខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង១៦និង០០នាទីថ្ងៃទី២៩ ខែក​ញ្ញា ឆ្នាំ​២០២៦ ក្រុង-ស្រុក​ដែល​ប៉ះពាល់​មាន៦លើ៩ក្រុង-ស្រុករួម​មាន ៖ ១- ក្រុងប៉ោ​យប៉ែត ជម្លៀស​ បងប្អូនប្រជាពលរដ្ឋ​ទៅកាន់ទីទួ​លសុវត្ថិភាព ស​រុប ១,៥៥​៣គ្រួសារ, ២-ក្រុងសិរីសោភ័ណ ជម្លៀស ​បងប្អូនប្រជា​ពលរដ្ឋទៅកា​ន់ទីទួលសុ​វត្ថិភាព ៣​២៧គ្រួសារ (ប៉ះ​ពាល់ដំណាំស្រូវ ១,៦​៣៥ហិកតា , ដំណាំរួម​ផ្សំ២ហិកតា , ខូចខា​តដំណាំស្រូវ១២០ហិកតា , ប៉ះពាល់ផ្លូវ ១២៨កន្លែង ស្មើ​រនឹង ៤៥,៤៦៨ម៉ែត្រ ) , ៣-ស្រុកអូរជ្រៅ ជម្លៀស​ បងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ១៥១​គ្រួសា​រ(ប៉ះពាល់ដំណាំស្រូវ ៦,៦២៧ហិកតា , ខូច ខាត​ដំណាំស្រូវ១០៦ហិកតា ,ប៉ះពាល់ផ្លូវ ៥៥​កន្លែង ស្មើ​រនឹង ៣០,១១៦ម៉ែត្រ ) ,៤-ស្រុកមង្គលបូរី ជម្លៀស បងប្អូនប្រជាព​លរដ្ឋទៅកា​ន់ទីទួលសុវត្ថិ​ភាព ៤០៣គ្រួសារ(ប៉ះពាល់ដំណាំ​ស្រូវ ៥,៥៥៧ហិកតា , ប៉ះពាល់ផ្លូវ ៩២កន្លែង ស្មើ​រនឹង ៦៣,៩៧៨ម៉ែត្រ ) , ៥-ស្រុកភ្នំស្រុក​ (ប៉ះពាល់ដំណាំស្រូវ ៤​,២០៧ហិកតា , ដំឡូងមី៩៨ហិកតា ,ដំណាំរួម​ផ្សំ១ហិកតា ,ប៉ះពាល់ផ្លូវ ៤៧កន្លែង ស្មើ​រនឹង ២៥,៣៤២ម៉ែត្រ ) , ៦-ស្រុកម៉ាឡៃ ខូចខាត​ដំណាំស្រូវ ចំនួន២០៤ហិកតា ,ប៉ះពាល់ផ្លូវ ២៣កន្លែង ស្មើ​រនឹង ២២,៧៨០ម៉ែត្រ ។ ជារួមផ​លប៉ះ​ពាល់ និងខូចខាត​ដោយសារគ្រោះទឹកជំនន់ ជម្លៀស ប​ងប្អូនប្រជាព​លរដ្ឋទៅកាន់ទីទួលសុវត្ថិភាព   សរុបចំនួន២៤៣៤គ្រួសារ, ប៉ះពាល់ដំណាំស្រូវ សរុប ១៨,០២៦ហិកតា , ដំឡូងមី៩៨ហិកតា ,ដំណាំរួមផ្សំ៣ហិកតា ,ខូច ខាត ដំណាំស្រូវសរុប៤៣០ហិកតា ,ប៉ះពាល់ផ្លូវ ៣៤៥កន្លែង ស្មើ​រនឹង ១៨៧,៦​៨៤ម៉ែត្រ ៕

Leave a Reply

Your email address will not be published. Required fields are marked *