កាប់យកម៉ូតូ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្របួចបាន០៤នាក់
(បន្ទាយមានជ័យ) កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២១:៥០នាទី បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ វឿន យុទ្ធដឿម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ករណីមានជនមិនស្គាល់បានយកកាំបិតកាប់យកម៉ូតូ នៅចំណុចចំការស្វាយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីទទួលបណ្ដឹង លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការចុះប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ នៅចំណុចផ្លូវជាតិលេខ៥៩ ឆ្ពោះទៅស្រុកម៉ាឡៃ និងដកហូតម៉ូតូចំនួន០២គ្រឿង ក្នុងនោះម៉ូតូជនរងគ្រោះ ០១គ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ២០២៥ ។ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកអធិការដ្ឋានដើម្បីធ្វើការសួរនាំ។
ក្រោយពីកម្លាំងជំនាញសួរនាំរួច ជនសង្ស័យទាំង០៤នាក់ខាងលើ បានឆ្លើយសារភាពពួកខ្លួនពិតជាបានធ្វើសកម្មកាប់ជនរងគ្រោះយកម៉ូតូពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើកម្លាំងជំនាញបាននិងកំពុងកសាងសំណំរឿងចាត់ការតាមមតិវិធីដោយឡែកម៉ូតូប្រគល់ជូនជនរងគ្រោះវិញ ៕




