ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបាននាំយកអំណោយ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន៤សង្កាត់ក្នុងក្រុងសិរីសោភ័ណ

admin By admin October 7, 2026

បន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមនឹងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបាននាំយកអំណោយ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ស្ថិតនៅសង្កាត់ព្រះពន្លា, សង្កាត់ទឹកថ្លា , សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី បន្តធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានវិលត្រលប់ទៅលំនៅឋានវិញ​ ក៏ដូចជារស់នៅតាមខ្នងផ្ទះ សូមចូលរួមថែរក្សាសុខភាពបានល្អតាមរយៈការធ្វើអនាម័យជាប់ជាប្រចាំ តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ និងត្រូវមានការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ចំពោះកូនចៅតូចៗមិនត្រូវបណ្ដែតបណ្ដោយឱ្យមានការលេងទឹកឡេីយក្រែងកើតមានករណីលង់ទឹកជាយថាហេតុណាមួយកើតឡើង។
ព្រមជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយផ្តល់ជូនដល់បងប្អូនប្រជាការពារ នៅក្នុងសង្កាត់កំពង់ស្វាយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់បើទោះបីជាដំឡើងប្រាក់ឧបត្ថម្ភជាប្រចាំខែក៏ដោយ ហេីយការចូលរួមនេះ គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការការពារសុខសុវត្ថិភាព ពិសេសចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *