ភ្ញាក់ផ្អើលពលរដ្ឋចាប់បាន «ត្រីប្រា» ជាង ១០០គីឡូក្រាម នៅស្រុកម៉ាឡៃ! មន្ត្រីជំនាញបញ្ជាក់ថា ជា «ត្រីរាជ» និងរក្សាទុកធ្វើមេពូជ

admin By admin October 7, 2026

បន្ទាយមានជ័យ៖ ត្រីដែលប្រជាពលរដ្ឋបង់សំណាញ់ និងចាប់បាន នៅភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ សន្មតជាបឋមថាជា «ត្រីប្រា» ដែលមានទម្ងន់ជាង ១០០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញបញ្ជាក់ថា ជា «ត្រីរាជ» ហើយបច្ចុប្បន្នត្រូវបានយកទៅរក្សាទុក ដើម្បីអភិរក្ស និងធ្វើជាត្រីមេពូជ។នេះបើតាមការបញ្ជាក់ពីលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

លោក អ៊ុក វិបុល បានបញ្ជាក់ទៀតថា ត្រីរាជនេះត្រូវបានយកទៅរក្សាទុកនៅក្នុងស្រះទឹកធំមួយ ដែលមានផ្ទៃប្រមាណ ៦,៥ហិកតា និងជម្រៅប្រមាណ ៣០ម៉ែត្រ ដើម្បីថែរក្សា និងមានគោលបំណងប្រើប្រាស់ជាត្រីមេពូជនៅថ្ងៃអនាគត។ លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចាប់ត្រីនេះ និងប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចូលរួមការពារ និងអភិរក្សធនធានជលផលកម្ពុជាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *