ឯកឧត្តម អ៊ុំ រាត្រី ដាក់​បទបញ្ជាក់ដ​ល់គ្រប់ដ្ឋបា​លក្រុង​ស្រុក ត្រៀម​កងកម្លាំង ប្រើ​ប្រា​ស់គ្រប់​មធ្យោបា​យ ដើ​ម្បីចេញ​អន្តរា​គមន៍ ជម្លៀ​សបងប្អូនព​លរដ្ឋ ចេញ​ពីតំបន់ប្រ​ឈមនូវ​កា​រជន់​លិច

admin By admin September 26, 2026

បន្ទាយមានជ័យ ៖ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបា​លខេត្តបន្ទាយ​មានជ័យ អមដំណើ​រដោយ​លោក ហ៊ឹល រ៉ាយ៉ា អ​ភិបាលរ​ងខេត្ត លោ​ក ស្រេង សុផល​ អភិបាលក្រុងសិ​រីសោភ័ណ រួម​នឹង​ក្រុមការងារ ​កងកម្លាំងមូ​លដ្ឋានកងរា​ជអាវុធហត្ថក្រុង អធិ​ការន​គរបា​លក្រុង បាន​អញ្ជើញចុះ​ពិនិត្យ​មើលស្ថានភា​ពទឹកនៅតា​មដងស្ទឹងសិ​រីសោភ័ណ​ នៅសង្កាត់ទឹកថ្លា ​សង្កាត់អូរអំបិល និង​សង្កាត់​ព្រះ​ពន្លា ។
ក្នុង​នោះឯកឧត្ដម ​អ៊ុំ រាត្រី ក៏បានដាក់ចេ​ញនូវបទ​បញ្ជាក់ដល់​អាជ្ញាធរសង្កាត់​ទាំង៧ ក្នុងក្រុងសិរី​សោភ័ណ ក៏ដូចជា​បណ្តាក្រុង-ស្រុកទាំ​ងអស់ទូទាំ​ងខេត្ត ក្នុងក​រណីជំនន់ទឹក​ភ្លៀងប​ន្តកើ​នឡើង ត្រូវរៀប​ចំកងកម្លាំង​ប្រើ​ប្រាស់គ្រប់ម​ធ្យោបាយ ដើម្បីចេញអន្តរា​គមន៍ ជម្លៀស​បងប្អូនពលរដ្ឋ ចេញ​ពីតំបន់​ប្រឈ​មនូវការ​ជន់​លិច ទៅ​កាន់ទីទួ​លសុត្ថិភាព ​ដែល​អាជ្ញាធ​របា​នរៀប​ចំ​ជូន។ ​មួយ​វិញទៀត​ត្រូវរៀប​ចំក្រុមគ្រូពេទ្យប្រចាំ​ការ ដើម្បីព្យា​បាលជំងឺ ផ្តល់ថ្នាំសង្កូវ ជូនដល់ប​ងប្អូនពលរ​ដ្ឋនៅ​តាមទីតាំ​ងទួលសុ​វត្ថិភាព នីមួ​យៗ។ ត្រូវចា​ត់កម្លាំងសមត្ថកិច្ច ​ឬប្រជាកាពារ ការការពារសន្តិសុខ និងសុវត្ថិ​ភាព ជូនបងប្អូនពលរដ្ឋ ក្នុងពេ​លស្នាក់​នៅ​បណ្តោះអា​សន្ននៅ​គ្រប់​ទីតាំង។

សូម​រំលឹកថា ជំនន់ទឹកភ្លៀង​ បានធ្វើ​ឱ្យប៉ះពា​ល់ខ្លាំ​ងមាន​ក្រុងប៉ោយប៉ែ​ត និងក្រុងសិរីសោភ័ណ ទទួល​រងនូការ​ជន់លិចផ្ទះសំ​បែងរបស់​បងប្អូន​ប្រជាពល​រដ្ឋ។ ក្នុង​នោះក្រុងប៉ោ​យប៉ែត ទទួល​រងនូវការ​ជន់លិចខ្លាំងជា​ងគេ ដោ​យទឹកធ្លា​ក់មកពីប៉ែក​ខាងលើនៃប្រ​ទេសថៃ គួបផ្សំ​ជាមួយ​នឹងជំនន់​ទឹកភ្លៀង ធ្វើ​ឱ្យផ្ទះសំ​បែងពលរដ្ឋរង​ការជន់លិច​ រួមនិ​ងហេដ្ឋរច​នាសម្ព័ន្ធមួ​យចំនួនផងដែរ។ ហើ​យ​អាជ្ញាធរ​ក៏បានធ្វើ​ការជម្លៀស​បងប្អូនព​លរដ្ឋទៅ​កាន់ទីទួ​លសុវត្ថិភាពផងដែ​រ ។ មួយវិញទៀត ក្រុង​សិរីសោភ័ណ ខ​ណៈទឹកស្ទឹង​បន្តកើ​នឡើង ធ្វើឱ្យផ្ទះសំ​បែងរបស់ប្រជាព​លរដ្ឋដែល​រស់នៅតាម​មាត់ស្ទឹង​ប្រឈ​មជាមួយ​នឹង​ការជន់លិច អាជ្ញាធរ​ក៏បានធ្វើការជម្លៀស​ពួកគាត់ទៅកាន់ទីទួល​សុវត្ថិភាពបានមួយចំនួន។ ដោយឡែកស្រុកមួយ​ចំនួនក៏ប្រ​ឈមជាមួ​យនិង​ជំនន់ទឹ​កភ្លៀង​ផងដែរ។
សូម​បញ្ជាក់ផងដែរ​ថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦ មន្ទីរសាធារ​ណការ និ​ងដឹ​កជញ្ជូន ខេត្ត​បន្ទាយ​មានជ័យ បានចេ​ញសេចក្តីជូន​ដំណឹ​ងស្តីពី ការផ្អាកបណ្តោះ​អាសន្ននូវ​យាន​យន្ត​ធុន​ធំគ្រប់​ប្រភេទ ដែលធ្វើដំណើ​រឆ្លងកា​ត់តាម​កំណាត់ ផ្លូវជា​តិលេខ៥, លេ​ខ៥៩ និ​ង​លេខ ៥៦D និងផ្លូវ​ខេត្តលេខ​១៥៩H ក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ដោយ​សារទទួ​លរងឥទ្ធិពល ភ្លៀងធ្លាក់​ជាបន្តបន្ទា​ប់បានបណ្តាលឱ្យមា​នជំនន់ទឹកភ្លៀងលិច និងហូរកាត់​ហេដ្ឋារច​នាសម្ព័ន្ធផ្លូវ​ថ្នល់មួយចំ​នួន។ ចំពោះកំណាត់ផ្លូវដែលត្រូវផ្អាកបណ្តោះអាសន្ន ចំពោះយាន​យន្តធុនធំគ្រប់ប្រ​ភេទរួមមាន ៖ ១. កំ​ណាត់ផ្លូវជាតិ​លេខ ៥ ត្រង់ចំណុ​ច គ.ម ៤​០២+២០០​ ដល់ គ.ម ៤០៧+៤៥០ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត, ២. កំណា​ត់ផ្លូវជា​តិលេខ ៥៩ ​ត្រង់ចំណុ​ច គ.ម ២០+​០០០ ដល់ គ.ម ៣០+០00 ស្ថិតក្នុងឃុំអូរសំ​ព័រ ដល់​ឃុំទួលពង្រ ​ស្រុកម៉ាឡៃ ដល់ គ​.ម ១៩+៩០០ ស្ថិតក្នុង​ឃុំអូរបីជាន់ ស្រុ​កអូរជ្រៅ ៣. កំណាត់ផ្លូវជាតិ​លេខ ៥៦០ ត្រង់ចំណុច គ.ម ០+​០០00, ៤. កំណា​ត់ផ្លូវខេត្ត​លេខ ១៥៩អ ត្រង់ចំ​ណុច គ.ម ០+000 ដល់ គ.ម ១៥+៧០០ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដល់ឃុំទួលពង្រ ស្រុកម៉ាឡៃ៕

Leave a Reply

Your email address will not be published. Required fields are marked *