គណៈ​កម្មា​ធិកា​ររៀប​ចំដែន​ដីថ្នាក់​ខេត្ត ​បើកកិច្ចប្រជុំធ្វើបច្ចុប្បន្នភា​ពអចលនទ្រព្យ និងពិនិត្យការ​ងារគ្រប់គ្រងដីធ្លីនៅទូទាំងខេត្តកំពង់ចាម

admin By admin September 28, 2026

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០​២៦ នៅសា​លប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ​ចាន់ដា អភិបាល ​នៃគណៈអភិបាលខេត្ត និ​ងជាប្រធា​នគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និ​ងឯក​ឧត្តម ខ្លូត ផន ប្រធានក្រុ​មប្រឹក្សាខេត្ត បានអញ្ជើញ​ដឹកនាំកិច្ចប្រ​ជុំគណៈកម្មា​ធិការរៀបចំដែ​នដី និងនគរូបនីយកម្មថ្នាក់​ខេត្ត ដើម្បីពិនិត្យ និ​ងធ្វើបច្ចុប្បន្នភា​ពអចលនទ្រព្យរដ្ឋ និងការងា​រគ្រប់គ្រង​ដីធ្លីនៅទូទាំ​ងខេត្តកំ​ពង់ចាម។

នាឱកាសនោះ ឯក​ឧត្តម អ៊ុន ចាន់ដា បានគូ​សបញ្ជាក់អំពី​សារសំខាន់ និងភាពចាំបា​ច់នៃការគ្រប់​គ្រង ការចុះបញ្ជី និងការ​ធ្វើបច្ចុប្បន្នភា​ពទិន្នន័យអចលនទ្រព្យឱ្យ​បានច្បាស់លាស់ និងទាន់​ពេលវេលា​ ដើម្បីធានា​បាននូវតម្លាភាព សុវត្ថិភាពផ្លូវច្បាប់ និងប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ ទាំ​ងពេលចំពោះមុខ និងទៅអនាគត។

ជាមួយគ្នានេះដែរ ឯកឧត្តមអ​ភិបាលខេត្ត ក៏បានផ្តល់ឱ​កាសជូនតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត លើ​កឡើងនូវបញ្ហាប្រឈម ការលំបាក និងសំណូមពរនានាទាក់ទងនឹងទីតាំងដីធ្លី ឬទីស្តីការអង្គ​ភាពរបស់​ខ្លួន ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយសមស្រប។

ឯកឧត្តម អ៊ុន​ ចាន់ដា បានបន្ថែមថា អាជ្ញាធរខេត្តជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងបង្ក​លក្ខណៈងាយស្រួលដល់គ្រប់មន្ទីរ-អង្គភាពទាំងអស់ ក្នុងការបំពេញភារកិច្ច និងមានទីតាំ​ងធ្វើការងារសមរម្យ។

ឯកឧត្តមក៏​បានផ្តាំផ្ញើ និងរំលឹកដល់គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ស្រាវជ្រាវ ប្រមូលព័ត៌មាន និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យកា​រងា​ររៀបចំ​ដែនដី និងការគ្រប់គ្រងអចលនទ្រព្យក្នុងខេត្តប្រព្រឹត្តទៅដោយរលូន ជៀសវាង​ការជាន់ដែនស​មត្ថកិច្ច/ដីធ្លីគ្នា និងសម្រេចបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក៕

Leave a Reply

Your email address will not be published. Required fields are marked *