កងរាជឣាវុធហត្ថ​ខេត្តបន្ទាយមា​នជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុ​លា​ការ ពាក់ព័ន្ធ​ករណី លួចសម្ភារៈ និង​ប្រើប្រាស់​ដោយខុស​ច្បាប់នូវសា​រធាតុញៀន

admin By admin September 29, 2026

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋាន​កងរាជអាវុធ​ហត្ថស្រុកម៉ា​ឡៃ បានទទួល​បណ្ដឹងបន្ទាន់​របស់ជនរង​គ្រោះ​ឈ្មោះ ថៃ ម៉េ​ងលី ភេទប្រុស ​អាយុ២៨ឆ្នាំ ​ស្នាក់នៅភូមិអូរអំពិល ​ឃុំទួលពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមា​នជ័យ តំណាងឱ្យក្រុម​ហ៊ុនប៉ាង​ណាគ្រីគ្រុប ស្តីពីក​រណី​លួចស​ម្ភារៈ​នៅក្នុងក្រុម​ហ៊ុន កាល​ពីវេលាម៉ោង២៣និង២​៣នាទី ថ្ងៃទី២៧ ​ខែកញ្ញា ឆ្នាំ២០២៦ បង្កដោយ​ជន​សង្ស័​យ​មួ​យ​ក្រុម ហើ​យត្រូវបានសន្តិសុខ​យាម​នៅទីនោះ​ឃាត់ខ្លួន​បាន​ចំនួន០​២នាក់ ចំណែ​កបក្ខ​ពួកផ្សេង​ទៀតបា​នរត់គេ​ចខ្លួន។

ក្រោយពីទទួលបាន​បណ្ដឹងរា​យការណ៍ខា​ងលើលោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាកា​រមូលដ្ឋានកងរា​ជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកម្លាំងជំនាញមូល​ដ្ឋានចុះដល់​ទីតាំងកើតហេតុ ហើយ​នាំខ្លួនសង្ស័យចំ​នួន០២នាក់ ១-ឈ្មោះ​ នួន សុខស​ម្បត្តិ ភេទប្រុស ​អាយុ៤១ឆ្នាំ, ២-ឈ្មោះ សុខ វឌ្ឍនា ភេទប្រុស ​អាយុ២៩ឆ្នាំ រួមទាំ​ងដកហូត​វត្ថុតា​ងប្រព្រឹត្តបទល្មើស​មានដូចជា ម៉ូតូស​ណ្តោង​រ៉ឺម៉ក​ចំនួន២គ្រឿង ​រួចនាំ​មក​កាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក​ដើម្បីសួរនាំ ព្រមទាំង​បានធ្វើតេស្ត​ទឹកនោមរក​ឃើញ​មានសារ​ធាតុញៀនវិជ្ជមាន​(+) ម្នាក់ឈ្មោះសុ​ខវឌ្ឍនា។

លោកវរសេនីយ៍​ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោ​យ​ឃាត់ខ្លួននិង​សួរនាំរួច ជន​សង្ស័យបាន​ឆ្លើយសារភាពថា ពួកខ្លួន​ពិតជាបា​នចូល​លួចសម្ភារៈ​របស់ក្រុកហ៊ុន​ខាងលើ និង​បានប្រើប្រាស់​ដោយខុស​ច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ លោក​វរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់នេះ គឺជាមុខ​សញ្ញាលួ​ចយ៉ាងស​កម្មក្នុងស្រុក​ម៉ាឡៃផផងដែ​រ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតា​ងជាក់ស្តែង​កម្លាំងមូល​ដ្ឋាន​កងរាជអាវុធ​ហត្ថស្រុក​ម៉ាឡៃ កសាងសំ​ណុំរឿង​បញ្ជូនទៅ​កា​ន់បញ្ជា​ការដ្ឋានក​ងរាជអា​វុធហត្ថ​ខេត្តចា​ត់ការបន្ត​តាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិ​ងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុ​ប្បន្ន ជនស​ង្ស័យ​ទាំង​ពីរនាក់ ត្រូវបា​នកម្លាំង​ការិយាល័យព្រហ្មទណ្ឌ កងរាជអា​វុធហត្ថខេត្តបញ្ជូន​ទៅសា​លាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃអង្គារ ​ទី២៩ ខែកញ្ញា ឆ្នាំ២០២​៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *