សត្វគោចំនួន២ក្បាល ត្រូវបានងាប់ចំណែករថយន្តកែច្នៃលិចចូលទឹកព្រោះតែបំពានបំរាមរបស់អាជ្ញាធរសំណាងមនុស្សជួយទាន់ពេល

admin By admin September 29, 2026

ប៉ៃលិន ៖ នៅយប់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៦ មានករណីរថយន្តកែច្នៃដឹកសត្វគោមួយគ្រឿង ព្រោះតែបំពានបំរាមរបស់អាជ្ញាធរដែលហាមមិនឲ្យឆ្លងកាត់ខណ:ទឹកកំពុងហូរខ្លាំងទើបធ្លាក់ចូលទឹក បណ្តាលឲ្យងាប់គោចំនួនទាំងពីរក្បាលនិងអ្នកជិះម៉ូតូដ៍ទៃទៀតសង្គ្រោះបានមិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយគ្រាន់រថយន្តលេចទឹកបាត់។

តាមការឲ្យដឹងពីអាជ្ញាធរមូលដ្ឋានបានប្រាប់ថា អ្នកបើកបររថយន្តកែច្នៃមានឈ្មោះ ណាត ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដឹកសត្វគោចំនួន០២ក្បាលពីស្រុកកំរៀងឆ្ពៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ពេលធ្វើដំណើរដល់កន្លែងដាក់បំរាមឆ្លងកាត់អ្នកបើកបររូបនោះបានដកប៉ារាស់របស់សមត្ថកិច្ចចេញរួចធ្វើដំណើរទៅមុខទៀត ទាំងមានកម្លាំងស្រែកប្រាប់ក៍មិនស្តាប់គេដែរសង្ស័យស្រវឹងស្រាផងក៍មិនដឹងលុះទៅមុខបន្តិចក៍បានធ្លាក់ចូលទឹកក្រឡាប់ងាប់គោទាំង២ក្បាលតែម្តង។ ចំណែកម៉ូតូជួយបានតែមនុស្សទាំងម៉ូតូ ត្រង់ចំនុចផ្លូវកៅស៊ូ ស្ពានភូមិដីស ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅខេត្តប៉ៃលិន។
ជាមួយគ្នាលោកជំទាវអភិបាលខេត្តប៉ៃលិន ក៍បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរនិងបានអំពាវនាវសូមពុកម៉ែបងប្អូនរួមគ្នាគោរពច្បាប់បទបញ្ចាបំរាមទាំងអស់របស់សម្ថកិច្ចនៅមូលដ្ធាន ការអនុវត្តន៍ការរឹតបន្តឹងបំរាមទាំងអស់គឺ ដើម្បីការពារសុខសុវត្ថិភាពរបស់ពុកម៉ែបងប្អូនតែប៉ុណ្ណោះ ជៀសវាងជួបគ្រោះថ្នាក់ណាមួយបន្ថែមពីលើគ្រោះធម្មជាតិដែលយើងកំពុងជួបលំបាកនាពេលនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *