កងរាជឣាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យ៣នាក់​ទៅសាលាដំបូង​ខេត្តឣនុវ​ត្តតា​មនីតិវិធី ពា​ក់ព័ន្ធករណីជួញដូរ ​រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន

admin By admin September 30, 2026

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​សិរីសោភ័ណ ដឹកនាំដោ​យលោក​វរសេនី​យ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងបាន​ចុះប្រតិប​ត្តិការបង្រ្កាប​ករណី ជួញ​ដូរ រក្សាទុក និង​ប្រើប្រាស់ដោ​យខុសច្បាប់នូវ​សារធាតុញៀន​ នៅចំណុចជើងភ្នំខ្លាកូន ស្ថិតក្នុ​ងភូមិ​ខ្លាកូន​ចាស់ សង្កាត់កំពង់​ស្វាយ ក្រុង​សិរីសោភ័​ណ ដោយ​ឃាត់ខ្លួនជនសង្ស័យ បានចំនួន០៣នាក់ ១-ឈ្មោះ វង្ស ជីឈីង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិ​តប្រាកដ បច្ចុប្បន្នរស់នៅភូមិសូភី សង្កា​ត់កំ​ពង់ស្វាយ ក្រុងសិរី​សោភ័ណ (ជួញដូរ រក្សាទុក និង​ប្រើប្រាស់),២-​ឈ្មោះ ហួត ដាណេ ហៅ ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរប​រមិនពិតប្រាកដ បច្ចុប្បន្នរស់​នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុង​សិរី​សោភ័ណ(ប្រើប្រាស់),៣-ឈ្មោះ សំ ផល្លី ហៅស​ក់វែងភេ​ទប្រុស​ អាយុ៤០ឆ្នាំ បច្ចុប្បន្នរស់​នៅភូមិបា​ណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោ​ភ័ណ (ជួញដូរ រក្សាទុក និងប្រើប្រាស់) ព្រមទាំង​ដកហូត​វត្ថុតាង គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០១កូនថង់កិប ទម្ងន់០,៥​០ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌ស (កេតាមីន) ចំនួន ០២កូនថង់កិប ទម្ងន់២,១៧ក្រាម, ម៉ូតូ ចំនួន០១​គ្រឿង, ទូរស័ព្ទដៃ ចំនួន០២គ្រឿង, កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ ហើយនាំមកកា​ន់មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ​បានឱ្យដឹ​ងថា ក្រោយឃាត់ខ្លួន​និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួន​ពិតជាបា​នទិញគ្រឿង​ញៀនមក រក្សាទុកលក់ផ​ង និងប្រើប្រាស់​ដោយខ្លួនឯង​ផង។ដោយផ្អែកលើចម្លើយសារភាព និងមា​នវត្ថុតាង​ជាក់ស្តែងកម្លាំងមូ​លដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាងសំ​ណុំរឿងប​ញ្ជូនទៅកាន់​បញ្ជាកា​រដ្ឋានក​ងរាជអាវុធហត្ថខេត្តចា​ត់ការបន្ត​តាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបាន​កម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហ​ត្ថខេត្តបញ្ជូនទៅ​សាលាដំបូងខេត្តហើយនៅ​ព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុ​វត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *