អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញ​​ត្រូវយកចិត្តទុកដាក់​ពង្រឹងក្នុងកា​ររក​ចំណូ​លឱ្យបា​ន​ទៅតាម​ផែន​ការរបស់ខ្លួន

admin By admin October 2, 2026

ប៉ៃលិន៖ មានប្រសា​សន៍លើ​កឡើងក្នុង​កិច្ចប្រជុំត្រួត​ពិនិត្យ ការ​អនុវត្តចំណូល-ចំណាយថវិកា ៩ខែ​ដើម ឆ្នាំ២​០២៦ នៅមន្ទីរសេដ្ឋកិ​ច្ចនឹងហិញ្ញវត្ថុខេត្តប៉ៃ​លិន នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោក​ជំទាវបណ្ឌិត បាន ស្រីមុំអភិបាល ​នៃគណៈអភិបាលខេ​ត្តប៉ៃលិន បានជំរុញដ​ល់មន្ទីរជំនា​ញទាំង​អស់​ត្រូវ​យកចិត្តទុកដាក់ពង្រឹងក្នុង​ការរកចំណូលឱ្យបានតាមផែនការរបស់ខ្លួន នៅអង្គភាព​ច្រក​ចេញចូ​លតែមួ​យរបស់រដ្ឋបាលខេត្ត ដើម្បីជាគុណប្រយោជន៍ដល់ការចូលរួមលើកស្ទួយសេដ្ឋកិច្ច នឹងចូ​លរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចំរើន ជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព។

លោក​ជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍លើកឡើងអំពី​គោលនយោបាយរបស់រាជរដ្ឋា​ភិបាលក្នុងការកែទម្រង់ស៊ីជម្រៅការ​គ្រប់គ្រ​ងហិរញ្ញវត្ថុសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ ដោយប​ង្កើនភា​ពជឿទុកចិត្តនៃថវិកា ព្រមទាំងផ្តល់អាទិភាពបន្ទាន់លើការងារពង្រឹងការប្រមូល និងការគ្រប់គ្រងចំណូល ដើម្បីជាទិសដៅសំខាន់សម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរក​ចក្ខុវិស័​យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ធានាសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៥%  ដូ​ច្នេះថ្នាក់ដឹ​កនាំមន្ទីរជំនាញ ត្រូវខិតខំពង្រឹងសមត្ថភាពបច្ចេកទេសបន្ថែមទៀត ក្នុងការអនុវត្តលើកិច្ច​ការ ដែលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ធ្វើការណែនាំពីបទដ្ឋានគតិយុទ្ធនានា និងនិតិវិធី ប្រើប្រា​ស់ថវិកាជាតិឱ្យចំគោលដៅ ហើយត្រូវកាត់បន្ថយភាពអសកម្មទាំងឡាយណា ដែលធ្វើឱ្យបះ​ពាល់ដល់ការអនុវត្តការងារកន្លងមក។
 
នៅក្នុងឱ​កាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាស​ន៍ផ្តាំផ្ញើដល់មន្ត្រីជំ​នាញនៃមន្ទីរ​ទាំងអស់ ត្រូវធ្វើអាណិត្តបើកប្រាក់បៀវត្សក្នុង ១ខែ ២ដង ជូនដល់មន្រ្តីរាជ​ការឱ្យបា​នទាន់​ពេលវេលា ​ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងត្រូវមានទំនួ​លខុសត្រូវខ្ពស់ ទៅ​តាមតួ​នាទីភារៈកិច្ចរៀងៗខ្លួន ក្នុងស្មារតីស្មោះត្រង់ និងសាមគ្គីឯកភាពផ្ទៃក្នុងល្អ ជាពិសេសម​ន្ត្រីជួរក្រោយរប​ស់អង្គភាពនីមួយៗ ដែលបម្រើការ​ងារអង្គភាពច្រ​កចេញចូលតែ​មួយរបស់រដ្ឋបា​លខេត្ត ត្រូវខិតខំ​បំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់ម​កទទួលសេវាសា​ធារណៈផ្ទា​ល់ ឱ្យមានជំនឿទុកចិត្តលើមន្រ្តី ដែលកំពុងចាំទទួល ផ្តល់សេវាដល់ពួកគាត់៕

Leave a Reply

Your email address will not be published. Required fields are marked *