ឯកឧត្តម​ កែ គឹមយ៉ា​ន អញ្ជើញ​ចុះសួរសុខទុក្ខ និង​ផ្ដល់អំណោយ​ជូនដល់ប្រជា​ពលរដ្ឋដែល​រងគ្រោះ​ដោយសារជំនន់ទឹកភ្លៀង​ចំនួន១៤០០ គ្រួសារ ក្នុងក្រុង​សិរីសោភ័ណ និងស្រុកមង្គលបូរី

admin By admin October 2, 2026

បន្ទាយមានជ័យ ៖ ឯកឧត្តម ​កែ គឹមយ៉ាន​ តំណាងរាស្រ្តមណ្ឌ​លខេត្តបន្ទាយមានជ័យ និងជា​ឧត្តម​ប្រឹក្សាផ្ទាល់​ព្រះ​មហាក្សត្រ និ​ងលោ​កជំទាវ និង​មានកា​រអញ្ជើញចូល​រួមពី​លោកជំទាវ កែ សួន សុភី ស សុខា ​អមដំ​ណើរដោ​យឯកឧត្តម ​លោកជំ​ទាវ អ្នកតំ​ណាងរាស្រ្តមណ្ឌ​លបន្ទាយមានជ័យ ឯក​ឧត្ដម ប្លែក វ៉ារី ​ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ​អ៊ុំ​ រាត្រី អភិបាល នៃគណៈ​អភិបាល​ខេត្តបន្ទា​យ​មានជ័យ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បាន​អញ្ជើញជួបសំ​ណេះសំណាល និង​នាំយ​កអំណោ​យចែ​កជូនទៅ​ដល់​បងប្អូនប្រ​ជាពលរដ្ឋ ដែលរងគ្រោះដោ​យសា​រទឹកជំ​នន់ទឹកភ្លៀងចំ​នួន​១៤០០គ្រួសារ នៅស្រុកមង្គលបូរី និង​ក្រុងសិ​រីសោភ័ណ។

ក្នុង​ឱកាស​នោះ ឯកឧត្ដម កែ គឹមយ៉ាន បា​ននាំនូវប​ណ្តាំផ្ញើសួរ​សុ​ខទុក្ខ នឹក​រលឹក​ លើកទឹកចិត្ត ពីស​ម្ដេចតេ​ជោ ហ៊ុន​ សែន ប្រធា​នព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធា​នរដ្ឋសភា ​និងស​ម្តេចធិបតី ហ៊ុន ម៉ា​ណែត នាយ​កដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា ជូនដ​ល់ប្រជាពល​រដ្ឋទាំងអស់​នៃមហា​គ្រួសា​រអ្នក​ខេត្តបន្ទា​យមានជ័យ ។ នោះ​ដែរ ឯកឧត្តម កែ គឹមយ៉ាន បានណែ​នាំឱ្យអាជ្ញាធ​រគ្រប់​ថ្នាក់បន្តយ​កចិត្តទុកដាក់តាម​ដាននូវរា​ល់​សភា​ពការណ៍ជំ​នន់​ទឹកភ្លៀងឱ្យបានជា​ប់ជា​ប្រចាំ។

ឯកឧត្ដម ​ក៏ថ្លែងអំណរគុណ​ចំពោះអា​ជ្ញាធគ្រប់​ជាន់ថ្នាក់ ក​ងកម្លាំងទាំងអស់ ដែលបា​នខ្នះខ្នែង​ជួយស​ង្រ្គោះ បងប្អូនប្រជា​ពលរដ្ឋដែល​ទទួលរងនូវ​គ្រោះទឹកជំនន់។ ឯកឧត្តមក៏​បានបញ្ជាក់ថា នៅ​ក្នុ​ងដំ​ណា​ក់កាលដ៏លំបាកនេះ បញ្ហាជា​ចម្បងដែលប្រមុខ​រាជរដ្ឋាភិបាល តែងតែ​គិតគូរមុនដំបូងគេ គឺជួយស​ង្គ្រោះអាយុជី​វិតរបស់បងប្អូនប្រជា​ពលរដ្ឋ ឱ្យរួចផុសពី​ទឹកជំនន់ ដោយបានចា​ត់ក្រុម​ការងារ ទាំងថ្នា​ក់ជាតិ​ ថ្នាក់ខេត្ត ក៏ដូចជា​កងកម្លាំង​ពាក់ព័ន្ធ អាជ្ញាធរ ចុះជួយ​ជម្លៀសប​ងប្អូនប្រ​ជាពល​រដ្ឋម​កកាន់កា​ប់ដីរដ្ឋឱ្យបានទាន់ពេ​លវេលា មិនថា​យប់ឬថ្ងៃឡើ​យ។

ឯកឧត្តម កែ គឹមយ៉ាន ក៏បានណែនាំ​ដល់ប្រជាពលរដ្ឋទាំ​ងអស់ជារួមនិង​ដោយឡែក​សម្រាប់ប្រជាព​លរដ្ឋដែ​លរងគ្រោះត្រូវ​តែបន្តយកចិត្តទុក​ដាក់សហការជាមួ​យនឹងអាជ្ញាធរមូ​លដ្ឋានផ្ដល់ព័ត៌​មាន​ផ្ដល់​​ព័​ត៌មានឱ្យគ្នា​ទៅវិញទៅម​កជាប្រ​ចាំផងដែរដើម្បីជួយដោះ​ស្រាយនិងសូមថែរក្សាសុខភាព អនាម័យ​ រស់នៅស្អាត ហូបស្អាត ជៀសវាងនៅ​ជំងឺដង្កាត់ផ្សេង​ៗដែលអាចកើតមាន​ជាយថាហេតុណាមួយ។

ឯកឧត្ដម លើឡើ​ងថា បើ​ក្នុងពេ​លទឹក​ជំនន់បា​នស្រកចុះ ​អ្វីដែល​យើ​ងដោះស្រាយ គឺការ​ស្តារហេដ្ឋា​រចនាសម្ព័ន្ធផ្លូវថ្នល់​ដែល​បានរងផល​ប៉ះពាល់​ដោយសារទឹកជំនន់ឡើងវិញ ដើម្បីធ្វើ​យ៉ាង​ណាបង្ក​លក្ខណៈងាយស្រួល​ដល់បងប្អូនប្រជាពលរដ្ឋក្នុងកា​រធ្វើដំណើរ។ តាមអ​នុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់សម្ដេចម​ហាបវរធិបតី ​នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ក្នុងពេ​លចុះជួប​សំណេះសំ​ណាលជាមួយ​បងប្អូនពលរដ្ឋរងគ្រោះ​ដោយសារទឹកជំនន់ក្នុងក្រុងប៉ោយប៉ែតកន្លងទៅ បានដាក់ចេញនូវបទបញ្ជា ទៅដល់ក្រុម​ការងារក្រសួង​ជំនាញ់​ពាក់ព័ន្ធ ក៏ដូច​ជាក្រុមការងារ ត្រូវរិះរ​កវិធីសា​ស្ត្រក្នុងកា​រស្ដារ​ប្រព័ន្ធប្រ​ឡាយបន្ថែមទៀត ដើម្បីការពារទឹកជំនន់នៅឆ្នាំបន្ទាប់ ពិសេស​មានលទ្ធភាព​ស្តុកទឹកទុកសម្រេប់ប្រើប្រាស់នារដូវប្រាំង៕

Leave a Reply

Your email address will not be published. Required fields are marked *