មន្ទីរសាធារណការនិងដឹកខេត្តបន្ទាយមានជ័យ បាននឹងកំពុងថែទាំទំនប់សំបុកមាន់ដើម្បីធ្វើចរាចរណ៍បានងាយស្រួល
(បន្ទាយមានជ័យ) ដើម្បីបញ្ចៀសនៃការកកស្ទះចរាចរណ៍ពេលទឹកជំនន់លិចផ្លូវជាតិលេខ៥ ម្ដុំកាច់ជ្រុងផ្លូវវាងក្រុងសេរីសោភ័ណ្ឌ ដោយទឹកបានហូកាត់ដាច់ផ្លូវធ្វើឲ្យខូចខាតជាច្រើនកន្លែងធ្វើឲ្យរាំងស្ទះចរចរណ៍ធ្វើដំណើរនោះ មន្ទីសាធារណការនិងដឹកជញ្ជូនខេត្ត ដឹកនាំដោយលោក សុខ ចាន់ថា ប្រធានមន្ទីរ បានធ្វើការជួសជុល ថែទាំកំណត់ផ្លូវនេះ ទប់សម្រួលដោយច្រកថ្មផេះធ្វើយ៉ាងណារក្សាផ្លូវនេះ ដែលជាផ្លូវមានសារៈសំខាន់ធ្វើចរាចរណ៍ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋចូលក្នុងទីក្រុងសិរីសោភ័ណ្ឌ។
លោក សុខ ចាន់ថា បានលើកឡើងថា ក្នុងការចុះអន្តរាគមន៍ជួសជុលនឹងស្ដារផ្លូវថ្នល់ដែលរងការខូចខាតភ្លាមៗឡើងវិញនេះ គឺជាសកម្មភាពដ៏សំខាន់ជាសារវ័នដើម្បីធានាបានក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រួលដល់ការដឹកជញ្ជូនទំនិញផ្សេងៗ ។
លោក សុក ចាន់ថា បន្តថា សកម្មភាពក្រុមការងារដែលបានធ្វើការស្ថាបនាជួសជុលផ្លូវខូចខាងនេះ គឺជាការបណ្ដោះអាសន្នតែប៉ុណ្ណោះដើម្បីសម្រួលដល់ចរាចរណ៍។លុះពេលទឹកច្រកផុតក្រុមការងារនិងធ្វើការរៀបចំកសាងអភិវឌ្ឍន៍ផ្លូវនេះឡើងវិញឲ្យមានគុណភាពរឹងមាំតាមស្តង់ដាបច្ចេកទេសព្រោះថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានគឺជាសរសៃឈាមសំខាន់បំផុតសម្រាប់ទ្រទ្រង់និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញសេដ្ឋកិច្ចនិងមុខរបរល្អជួយដល់កសិករ អាជីវករដឹកជញ្ជូនកសិផលឬទំនិញទៅកាន់ទីផ្សារបានងាយស្រួលមិនខូចខាតកាត់បន្ថយថ្លៃដើម និងទទួលបានប្រាក់ចំណេញច្រើនជាងមុន៕





