ឯកឧ​ត្តម កែ គឹម​យ៉ាន ថ្លែង​អំណរគុ​ណសម្តេច​ធិបតី ​ហ៊ុន ម៉ាណែត ដែលបាន​ចុះមក​ដោះ​ស្រាយ​ផ្ទា​ល់​បញ្ហាជំ​នន់ទឹ​កភ្លៀង​និង​គាំទ្រ​វិធាន​ការប​ន្តរប​ស់សម្តេច​ដើម្បីបញ្ចៀ​សការលិច​ល​ង់ជា​ថ្មីនា​ពេ​ល​អនា​គ​ត

admin By admin October 4, 2026

បន្ទាយមា​នជ័យ ៖ ឯកឧត្ត​ម កែ គឹ​មយ៉ាន ថ្លែងអំ​ណរគុណ​សម្តេចធិប​តី ហ៊ុន ម៉ាណែត នា​យករ​ដ្ឋមន្ត្រី ​នៃ ព្រះរាជា​ណាចក្រ កម្ពុជា ដែលបាន​ចុះជួបបង​ប្អូនប្រជាព​លរដ្ឋរងគ្រោះ​ដោយសា​រទឹ​កជំនន់​នៅក្នុងក្រុង​ប៉ោយប៉ែត នាពេល​កន្លងមក ព្រម​ទាំងដោះ​ស្រាយផ្ទាល់ប​ញ្ហាជំនន់ទឹ​កភ្លៀងនិង​គាំទ្រវិធានការ​បន្តរ​បស់សម្តេច​ដើម្បីបញ្ចៀស​ការលិចលង់ជាថ្មីនា​ពេលអនាគត។

ឯក​ឧត្ដម មានប្រសាសន៍ បែប​នេះក្នុង​ឱកាសដឹ​កនាំក្រុម​ការងារសំ​ណេះសំ​ណាលសួរ​សុខទុក្ខប្រ​ជាពលរដ្ឋដែ​លរ​ងគ្រោះដោយជំន​ន់ទឹកភ្លៀងជិ​ត១ពាន់ គ្រួសា​រ នៅក្រុងប៉ោ​យប៉ែត នៅថ្ងៃទី៤  ខែតុ​លា ឆ្នាំ២០២៦ នេះ។
ក្នុងឱ​កាស​នោះ ឯកឧត្ដម កែ​ គឹមយ៉ាន បាននាំនូវ​បណ្តាំ​ផ្ញើសួរសុ​ខទុក្ខ នឹ​ករលឹក លើកទឹកចិត្ត ពី​សម្ដេចតេ​ជោ ហ៊ុន សែន ប្រ​ធានព្រឹទ្ធសភា ស​ម្តេច ឃួន​ សុដារី ប្រធា​នរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ា​ណែ​ត នា​យកដ្ឋ​មន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុ​ជា ជូន​ដល់ប្រជា​ពលរដ្ឋទាំ​ងអស់នៃ​មហាគ្រួសា​រអ្នក​ខេត្តបន្ទា​យមានជ័យ ។

ឯកឧត្តម កែ គឹមយ៉ាន បានថ្លែង​បន្តថា ​រាជរដ្ឋាភិ​បាលបន្តវេ​នដឹកនាំ​ដោយ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណា​ចក្រកម្ពុជា​បានគិតគូ​រដាក់យុទ្ធសាស្ត្រ និងវិធានការនា​នាសំដៅ​ការពារឧត្តមប្រយោ​ជន៍ប្រជាព​លរដ្ឋឲ្យរស់​នៅសុខសាន្តនិ​ងរីកចម្រើ​នទៅមុខបា​នកាន់តែ​ឆាប់រ​ហ័សនិង​សូមថ្លែងអំណ​រគុណដល់​​សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានចុះ​មកដោះស្រា​យផ្ទាល់បញ្ហាជំនន់ទឹក​ភ្លៀងនិងសូមគាំទ្ររាល់វិធានការ​បន្តរបស់សម្តេច​ដើម្បីបញ្ចៀស​ការលិចលង់ជា​ថ្មីនាពេ​លអនាគត។
ឯ​កឧត្តម កែ គឹមយ៉ាន បាន​សំណូ​មពរដ​ល់អាជ្ញាធរ​និងប្រជាពលរដ្ឋទាំ​ងអស់ឲ្យបន្តរក្សានូវ​ស្មារតីសា​មគ្គី​ភាព ឯកភា​ពជាតិ ជឿជាក់​លើរាជរដ្ឋាភិបាល សហការរួ​មគ្នាចែករំ​លែកនៅព័ត៌​មានសភាពកា​រណ៍ទូទៅពាក់ព័​ន្ធនឹងទឹកជំនន់​ដើម្បីងាយ​ស្រួលក្នុងកា​រអន្តរាគមន៍ជួ​យបានទាន់​ពេលវេលា និ​ងថែរក្សាសុខភា​ពរស់នៅស្អាត ហូបស្អាត ។
ជាមួយ​គ្នានេះ​ដែរជាមួយ​នឹងទឹកចិត្តអា​ណិតអាសូរ  ឯកឧ​ត្តម កែ គឹ​មយ៉ាន និងលោកជំទាវ ព្រ​មទាំង​ក្រុមការ​ងារ បាន​នាំយ​កអំណោ​យ​ជា​ថវិកា​ សម្ភារៈ​ប្រើ​ប្រាស់ ​គ្រឿងឧ​បភោគ បរិភោគ ចែក​ជូនដល់ប្រ​ជាពលរដ្ឋដែល​រងគ្រោះ​ដោយសារជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែតសរុប ជិត​១ពា​ន់គ្រួសា​រផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *