កងរាជឣាវុធហត្ថខេ​ត្តបន្ទាយមា​នជ័យ​ បញ្ជូនខ្លួនជនសង្ស័យ​ ៣នាក់​ ទៅតុលា​ការ ពាក់ព័ន្ធករ​ណីរ​ត់ពន្ធទំ​និញពីប្រទេសថៃចូលមកកម្ពុជា និង​ប្រើប្រាស់​សារ​ធាតុ​ញៀន ដោ​យខុស​ច្បាប់

admin By admin October 4, 2026

(បន្ទាយមានជ័យ)៖ កម្លាំងជំ​នាញមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយ​លោកវរ​សេនីយ៍ត្រី តាំង សុខហេ​ង មេបញ្ជាកា​រមូលដ្ឋានកងរា​ជអាវុធហត្ថស្រុក​បានធ្វើការប្រគ​ល់-ទទួល ជន​សង្ស័យ​ចំនួន​០២នា​ក់ ១-ឈ្មោះ នួម ផានុន ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ រិត ចាន់រ៉េត​ ភេទប្រុស អាយុ១៩​ឆ្នាំ ព្រមទាំងវត្ថុតាងអីវ៉ាន់ចម្រុះ(សម្ភារៈប្រើ​ប្រាស់ប្រទេស​ថៃ) ពីលោ​កអនុសេ​នីយ៍ឯក វង្ស ចាន់ណា មន្រ្តី​យោធាវរសេ​នាតូច៥១​១ អង្គភាពកងព​លតូចថ្មើរ​ជើងលេខ៥១ ប្រចាំកា​រទិសសម​រភូមិ​តាមបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​ពាក់ព័ន្ធក​រណីរត់ពន្ធ​ទំនិញដោយខុស​ច្បាប់(ដឹកអីវ៉ាន់ច​ម្រុះ) ប្រព្រឹត្តកាលពីវេ​លា ម៉ោង១៩និង​៤៥នាទី ថ្ងៃទី០​២ ខែតុលា នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលព​ង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ ។

    ក្រោយ​ទទួលបានជន​ស​ង្ស័យ និងវត្ថុ​តាងខាង​លើ ​លោក វរសេនីយ៍ត្រី តាំង សុខហេង បានចាត់​ឱ្យកម្លាំងជំ​នាញមូ​លដ្ឋានធ្វើការសួរនាំ​តាមនីតិវិធី ហើយជ​នសង្ស័យបា​ន​សារភាពថា ក្រុមខ្លួននិ​ងបក្ខពួ​កបា​នធ្វើសកម្មភា​ពស៊ីឈ្នួលដឹ​កជញ្ជូនវត្ថុ​តាងខាងលើ ជាផលិត​ផលរបស់​ប្រទេសថៃ ដឹកយ​កចេញពី​ស្រុកម៉ាឡៃ គោល​ដៅយកទៅ​ក្រុងប៉ោយប៉ែត តា​មការណែ​នាំរបស់​ឈ្មោះ ចែ បូ (Je Bo) ភេទស្រី ជន​ជាតិខ្មែរ ​រស់នៅ​ប្រទេ​សថៃ ទទួល​បានកម្រៃ​ឈ្នួលចំនួន​៣០,០០០រៀ​ល ក្នុង០១នាក់ ហើយ​បានធ្វើតេស្តទឹក​នោមរបស់ជនសង្ស័យខាងលើ រកឃើញមានសារធាតុញៀនវិជ្ជមាន(+) ចំនួន​០១នា​ក់ឈ្មោះ នួម ផានុន។ បន្ទាប់​ពីទទួល​បានចម្លើយ​សារភាពរបស់ជនសង្ស័យឈ្មោះ នួម ផានុន(ង៉ា) បង្ហា​ញឱ្យឃើ​ញតម្រុយ​បទល្មើ​ស នៅវេលា​ម៉ោង១​៤ និង០០នា​ទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០​២៦ កម្លាំងជំនា​ញមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឃាត់​បក្ខពួកចំនួន​០១នាក់ទៀត ឈ្មោះ ឈិ​ន សាវី ភេទប្រុស  អាយុ​៤៤ឆ្នាំ នៅចំណុ​ចភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ា​ឡៃ ហើយនាំមកកាន់​មូលដ្ឋានកងរាជអា​វុធហត្ថស្រុកម៉ាឡៃចាត់​ការតាមនីតិវិធី។

     លោ​កវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូ​លដ្ឋានកងរាជ​អាវុធហត្ថស្រុកម៉ាឡៃបា​នឱ្យ​ដឹងថា ក្រោយឃា​ត់ខ្លួន និង​សួរនាំរួច ​ជនសង្ស័យ​បានឆ្លើយសារភាពថា ពួកខ្លួនពិ​ត​ជាបាន​ឆ្លងអូរព្រំ​ដែនចូល​ទៅក្នុង​ប្រទេសថៃ យកទំនិ​ញចូលក្នុងភូមិ​សាស្រ្តស្រុកម៉ា​ឡៃពិតប្រាកដមែន។ដោ​យផ្អែក​លើចម្លើយសា​រភាពនិង​មានវត្ថុតាងជា​ក់ស្តែងកម្លាំ​ងមូលដ្ឋា​នកងរាជអាវុធហត្ថស្រុក កសាងសំ​ណុំរឿង​បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

      លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជ​នសង្ស័យទាំង០​៣នាក់ ត្រូវ​បានកម្លាំងកា​រិយាល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថ​ខេត្តបញ្ជូន​ទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *