រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ

admin By admin October 6, 2026

(ប៉ៃលិន) រដ្ឋបាល​ខេត្តប៉ៃលិន បានជម្រាប​ជូនដំណឹង​ដល់សា​ធារណជ​នទាំង​អស់ឱ្យ​បានជ្រាបថា អនុវ​ត្តតាមប្រសាសន៍ដឹ​កនាំដ៏ខ្ពង់ខ្ពស់របស់ ​សម្តេចមហាប​វរធិបតី ហ៊ុ​ន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណា​ចក្រកម្ពុជា ដើម្បីជួយ​សម្រួល​បន្ទុកចំ​ណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាមន្ត្រីរា​ជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹង​ធ្វើដំណើ​រទៅមកលេង​ស្រុក​កំណើតជួបជុំ បងប្អូន ក្រុមគ្រួសារ ប្រកបដោយ​សេចក្តីសប្បា​យរីករាយ​ក្នុងឱកាស ពិធី​បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស.២០២៦ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ បាន រៀបចំរថយន្តក្រុង (City Bus) សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេ នសាធារណៈរយៈពេល ០៥ ថ្ងៃ ដោយគិ​តចាប់ពី​ថ្ងៃ៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដោយមិនគិតថ្លៃសម្រាប់ការធ្វើដំណើរពី ភ្នំពេញ-ប៉ៃលិន-ភ្នំពេញ តាម​ទីតាំង និងពេ​លវេលាដូចខាងក្រោម៖
ម៉ោងចេញដំ​ណើរ ចាប់ពីម៉ោង ៦.៣០នាទីព្រឹក ដល់ម៉ោង ១១.៣០នាទីព្រឹក​ចំណត​ចេញនិ​ងចំ​ណតមក​ដល់កន្លែងតែមួយគឺសំរាប់ខេត្តប៉ៃ​លិន ចំណតរថយន្តនៅខាងជើងរបង សា​លាខេត្តប៉ៃលិន។
ឯនៅរាជធា​នីភ្នំពេញ ទាំងចេញដំ​ណើរនិង​ទាំងមកដ​ល់គឺនៅ​ចំណតរថយន្តស្ថានី​យរថយន្តក្រុង សួនច្បារឬស្សីកែវ៕

Leave a Reply

Your email address will not be published. Required fields are marked *