អាជ្ញាធរថៃ ចាប់ផ្ដើមប្រើវិធានការលើពលរដ្ឋខ្មែរ ដែលរកស៊ីលក់ដូរនៅក្នុងផ្សារថៃ

admin By admin October 7, 2026

(បាត់ដំបង) ជនជាតិខ្មែរចំនួន ១២ នាក់ ត្រូវបានអាជ្ញាធរថៃ ឃាត់ខ្លួន ខណៈកំពុងធ្វើការនឹងរកស៊ីនៅក្នុងផ្សារថៃមួយកន្លែង ក្នុងខេត្តចាន់បុរី ។ដែលផ្សារនេះឈមនឹងច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ។ កងកម្លាំងការពារព្រំដែនខេត្តចិនបូរី (CBPF) ជាពិសេសក្រុមការងារកងម៉ារីនខេត្តច័ន្ទបុរី និងកងវរសេនាធំទ័ពជើងទឹកលេខ ៥៤៣ ក្នុងស្រុកពោងណាំរ៉ន បានធ្វើការចុះត្រួតពិនិត្យនិងឆែកឆេរតាមបណ្ដាតូបលក់ទំនិញនៅក្នុងផ្សារ ពោងណាំរ៉ន ដើម្បីរុករកកម្មករខ្មែរ ដែលពួនសម្ងំនៅក្នុងតំបន់ផ្សារនេះ ។

ក្រោយពេលអាជ្ញាធរថៃចុះត្រួតពិនិត្យ បានរកឃើញជនជាតិខ្មែរចំនួន ១២នាក់ ដែលសុទ្ធតែជាបុរស ហើយ គ្មាននរណាម្នាក់ ក្នុងចំណោមពួកគេទាំងអស់បានបង្ហាញលិខិតឆ្លងដែន ឬឯកសារ ដែលមានតម្លៃស្មើនឹងឯកសារទាំងនោះដល់អាជ្ញាធរ ឡើយ។ ដូច្នេះ ពួកគេត្រូវបានចោទប្រកាន់ពីបទ ជនជាតិខ្មែរបានចូល និងរស់នៅក្នុង ព្រះរាជាណាចក្រថៃដោយគ្មានការអនុញ្ញាតិ ដែលជាការរំលោភលើច្បាប់អន្តោប្រវេសន៍ ព.ស ២៥២២ (១៩៧៩)។ក្រោយការត្រួតពិនិត្យ កងវរសេនាធំកងម៉ារីនលេខ ៥៤៣ បានសហការ ជាមួយមន្ត្រីមកពីប៉ុស្តិ៍នគរបាល និងការិយាល័យអន្តោប្រវេសន៍ខេត្តច័ន្ទបូរី ដើម្បីឃាត់ខ្លួនបុគ្គលទាំងនោះ ដើម្បីបន្ត នីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *