រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ដើម្បីជំរុញឱ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដំណើរការដោយរលូនរដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ -សង្កាត់ និងមេភូមិពាក់ព័ន្ធ ដោយផ្អែកលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលចេញដោយក្រសួងមហាផ្ទៃ ក្រុមការងារចម្រុះ បានពិនិត្យគូសព្រំប្រទល់រដ្ឋបាលឱ្យត្រូវនឹងការគ្រប់គ្រងជាក់ស្តែងរបស់អាជ្ញាធរដែនដីក្នុងឃុំ-សង្កាត់ទាំង៦៧ ក្នុងខេត្តបន្ទាយមានជ័យ រួមទាំងព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលបានឯកភាពគ្នារវាង រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តបាត់ដំបង។រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់…

ពិធីប្រគេនធុងសំរាមដល់ព្រះសង្ឃចំនួន ២៥៥វត្តទូទាំងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ) ធុងសំរាមចំនួន ៧៦៥ធុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងឯកឧត្តមបណ្ឌិត ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ត្រូវបានធ្វើពិធីប្រគេនធុងសំរាមទាំង ៧៦៥ ធុង ដល់ព្រះសង្ឃចំនួន ២៥៥ វត្តទូទាំងខេត្តបន្ទាយមានជ័យ ដោយក្នុងមួយវត្តមួយវត្តទទួលបានធុងសំរាមចំនួន ៣ ហើយចំពោះធុងសំរាមទាំងអស់នេះគឺសម្រាប់ដាក់តែសម្រាប់ស្ងួតតែប៉ុណ្ណោះ ។ដោយពិធីប្រគេននេះធ្វើឡើងនៅសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមក្នុងក្រុងសិរីសោភ័ណ្ឌ…

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដឹកនាំកម្លាំងការពារសន្តិសុខសុវត្ថិភាពជូន ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិរង់ចាំ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានដឹកនាំកម្លាំងនគរបាលជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដើម្បីដាក់ពង្រាយកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ…

លោកឧត្តមសេនី​យ៍ត្រី សឿម សារិទ្ធ បើកកិច្ចប្រជុំបន្ទាន់ ដាក់បទ​បញ្ជាម៉ឺង​ម៉ាត់ឱ្យ​កងកម្លាំ​ងពង្រឹងស​ន្តិសុខ និង​បង្ក្រា​បបទល្មើសគ្រប់​ប្រភេ​ទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនី​យ៍ត្រី សឿម សារិទ្ធ ស្នងកា​រនគរបាលខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី១​១ ខែកញ្ញា ឆ្នាំ២០២​៦ បានដឹក​នាំកិច្ចប្រជុំ​បន្ទាន់មួយ​ ដើម្បីព​ង្រឹងការងារ​ដឹកនាំ បែង​ចែក​ភារកិច្ច និ​ងដា​ក់ចេញផែ​នកា​រការពា​រសន្តិសុខ សុវត្ថិ​ភាពជូ​នថ្នាក់​ដឹកនាំ​ដែលចុះ​បំពេញបេស​កកម្ម​ក្នុង​ខេត្ត។ កិច្ចប្រជុំ​នេះបាន​ផ្តោត​លើរបៀបវា​រៈសំ​ខាន់ៗពីរ ​រួមមា​ន ១-ការប្រ​កាសទទួ​លស្គាល់សមា​សភា​ពស្នង​ការរង និង​ការផ្លាស់ប្តូរផែ​នកា​រងា​រថ្មី និង២-ការផ្សព្វផ្សា​យផែនការ​ការពារសុ​វត្ថិភាពជូន​ថ្នាក់ដឹក​នាំ។ ថ្លែ​ងក្នុងអង្គប្រជុំ លោក​ស្នងការ​បា​នជំរុញឱ្យកងកម្លាំង​ទាំងអ​ស់បង្កើន​ប្រសិទ្ធភាព​ការងារ…

អភិបាលខេត្តកំ​ពង់ចាម ​អញ្ជើញ​សំ​ណេះសំណា​ល និងប្រគ​ល់កុំព្យូទ័រ Laptop រួមនឹងថវិកា ជូន​សិស្ស​និទ្ទេស​ A សិស្សកំព្រា ​និងសិ​ស្សពិ​ការ ក្នុងក្រុងកំ​ពង់ចាម

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អ​ភិបាល​ នៃគណៈអភិបា​លខេត្តកំពង់ចាម និងជាប្រធាន​ក្រុម​ការ​ងាររា​ជរដ្ឋាភិបាលចុះជួយក្រុ​ងកំពង់ចាម នាព្រឹក​ថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០២​៦ បាន​អញ្ជើញសំ​ណេះសំណា​ល និងផ្តល់​រង្វាន់លើ​កទឹកចិត្ត​ជូនដល់​សិស្សានុ​សិស្សដែល​បាន​ប្រឡងជា​ប់សញ្ញាបត្រ​មធ្យមសិក្សាទុ​តិយភូ​មិ (បាក់ឌុប) ឆ្នាំ២​០២៦ ក្នុងក្រុង​កំពង់ចាម ក្រោមអ​ធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សាខេត្ត ស្ថិតនៅ​សាលាខេត្តកំព​ង់ចាម។…

អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

ប៉ៃលិន៖  លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីដាក់បទបញ្ជា និងណែនាំផ្ទាល់ដល់តំណាងក្រុមហ៊ុនកាស៊ីណូចំនួន ០៨ទីតាំង ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឱ្យបញ្ឈប់រាល់សកម្មភាពភ្នាល់តាមប្រព័ន្ធអនឡាញ (Online Betting)…

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់(ថ្នាំស៊ីរ៉ូក្អក)ចេញពីដីថៃ ចូលមកកម្ពុជា និងប្រើប្រាស់គ្រឿងញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានទទួលជនសង្ស័យចំនួន០២នាក់ ពីលោកអនុសេនីយ៍ទោ កែវ សុខចាន់ មេបញ្ជាការកងអនុសេនាធំទី១ វរសេនាតូច៥១១ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការទិសសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់ (ថ្នាំស៊ីរ៉ូក្អក) ដែលប្រព្រឹត្តកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមាត់អូរព្រំដែន…

អាជ្ញាធរកម្ពុជា បណ្ដេញជនជាតិថៃលួចស្នាក់នៅខុសច្បាប់ចំនួន ៦៥នាក់ ចេញពីប្រទេស និងទទួលពលរដ្ឋខ្មែរសរុប ៧៩នាក់ ត្រឡប់មកវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានសម្រេចបណ្ដេញជនជាតិថៃ ចំនួន ៦៥នាក់ (ស្រី ២៨នាក់) ចេញពីប្រទេស ក្រោយពីពួកគេលួចស្នាក់នៅខុសច្បាប់ និងបានអនុវត្តទោសចប់សព្វគ្រប់តាមផ្លូវច្បាប់ ព្រមទាំងបានទទួលពលរដ្ឋខ្មែរ សរុប ៧៩នាក់ ក្នុងនោះស្រី ២៦នាក់ និងកុមារ ១០នាក់ ដែលត្រូវបានអាជ្ញាធរថៃ បញ្ជូនត្រឡប់មកវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី០៩…

កម្លាំងចម្រុះ ស្រុកម៉ាឡៃ ចុះបង្ក្រាបករណីឈ្មួញនាំទំនិញចូលពីប្រទេថៃ ខុសច្បាប់

(បន្ទាយមានជ័យ) កម្លាំងសមត្ថកិច្ចចម្រុះប្រចាំស្រុកម៉ាឡៃ បានចុះប្រតិបត្តិការបង្ក្រាបករណីនាំទំនិញថៃចូលមកកម្ពុជាដោយខុសច្បាប់នៅត្រង់ចំណុច មាត់អូរព្រំដែនស្ថិតនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ២១:៥០ នាទីយប់ថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០២៦ ។ តាមការឲ្យដឹងពីសមត្ថកិច្ច ទំនិញទាំងនោះប្រភេទគ្រឿងសំអាង (Elracle) ចាប់បានចំនួន ០៧ កេសធំ…

សាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយបញ្ហាជំងឺគុនឈាមក្នុងសហគមន៍

(បន្ទាយមានជ័យ) ជំងឺគ្រុនឈាមកំពុងរីករាលដាលក្នុងអំឡុងរដូវវស្សាភ្លៀងធ្លាក់វាចម្លងដោយមូសខ្លាញីខាំពេលថ្ងៃភាគច្រើនវាចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់មិនរើសអើងចាស់ឬក្មេងនោះឡើយ ឲ្យតែយើងទ្វេសប្រហែសពិសេសតាមទីជនបទ។ដើម្បីឲ្យមានការយល់ដឹងនិងពីការបង្ការការពារនៃជំងឺឆ្លងគ្រុនឈាមនេះសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ សហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាព បានធ្វើការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅភូមិកសិណនិងភូមិថ្មពួក ស្រុកថ្មពួក ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តសរុប ៩៥នាក់ស្រី 5ឮ៥២នាក់ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ បើតាមការឲ្យដឹងពីលោកវិជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យនិងជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានឲ្យដឹងថា ការចុះផ្សព្វផ្សាយពីបញ្ហាប្រឈមនៃជំងឺគុនឈាមតាមសហគមន៍នេះគឺមានសារៈប្រយោជន៍ខ្លាំងណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋនៃការបង្ការការពារទប់ស្កាត់នៃការចម្លងជំងឺគ្រុនឈាមយើងមិនអាចមើលស្រាលនោះឡើយព្រោះជំងឺគ្រុនឈាមគឺជាជំងឺឆ្លងយ៉ាងស្រួចស្រាវដែលបណ្ដាលមកពីវីរុសគ្រុនឈាមហើយឆ្លងតាមរយៈការខាំនៃមូសខ្លាញី ដែលវាជញ្ជក់ឈាមអ្នកមានមេរោគរួចទៅខាំមនុស្សម្នាក់ផ្សេងទៀត។…