ជំនន់ទឹកភ្លៀងនៅស្រុកសាលាក្រៅខេត្តប៉ៃលិន រងគ្រោះ០២ឃុំធ្ងន់ធ្ងរចំនួន២៥ខ្នងផ្ទះ

admin By admin September 25, 2026

(ប៉ៃលិន) លោក យ៉ែម សារិទ្ធ អធិការនគរបាលស្រុកសាលាក្រៅ បានឲ្យដឹង របាយការណ៍បឋមថា មកដល់ល្ងាចវេលាម៉ោង០៧:០០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបណ្តាលអោយផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់ មានចំនួន ២៥ខ្នងផ្ទះ ស្មេីនិង២ឃុំ ក្នុងឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ដូចខាងក្រោម៖
១- ឃុំស្ទឹងត្រង់ ចំនួន ១៦ខ្នងផ្ទះ – នៅចំណុចវត្តផ្ទះស្បូវ ភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
២- ឃុំសាលាក្រៅ ចំនួន ១៩ខ្នងផ្ទះ – នៅចំណុចជិតស្ពានទៅ ភូមិស្រែអន្ទាក់ ភូមិភ្នំកុយ មានប្រជាពលរដ្ឋដែលជាប់នៅក្នុងទឹកជំនន់ចំនួន ២គ្រួសារ ស្មេីរនិងមនុស្សចំនួន ៥នាក់,ស្រីចំនួន ៣នាក់។
លោកបានបញ្ជាក់ថា ក្រោមការណែនាំពីថ្នាក់ដឹកនាំខេត្ត លោកស្នងការដែលឲ្យកម្លាំងយើងឈរជើងជាប្រចាំ ទើប កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក និងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងកងកម្លាំងកងរាជអាវុធហត្ថស្រុក បានធ្វើការសង្រ្គោះបងប្អូនប្រជាពលរដ្ឋដែលជាប់ក្នុងទឹកជំនន់បានមកដល់ទីទួលមានសុវត្ថិភាព។
បច្ចុប្បន្ន៖ កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤ កំពុងចុះតាមដានទឹកបន្តទៀតព្រោះភ្លៀងនៅតែបន្តធ្លាក់៕

Leave a Reply

Your email address will not be published. Required fields are marked *