ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យការផ្ដល់ពាក្យប្រឡងក្របខ័ណ្ឌនគរបាលជាតិឆ្នាំ២០២៦ ដើម្បីធានាតម្លាភាព និងយុត្តិធម៌
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់លើដំណើរការផ្ដល់ពាក្យស្នើសុំប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ២០២៦ ដើម្បីធានាតម្លាភាព និងភាពយុត្តិធម៌។
ដំណើរការនេះរៀបចំឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៧:០០នាទីព្រឹក នៅសាលប្រជុំ ធំ ស្នងការដ្ឋាននគរបាលខេត្ត ក្រោមការអនុញ្ញាតខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការ បានណែនាំដល់គណ:កម្មការ មន្ត្រីពាក់ព័ន្ធឱ្យបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវ: ដើម្បីជ្រើសរើសបានធនធានមនុស្សប្រកបដោយសមត្ថភាពនិងគុណភាពពិតប្រាកដ៕
















