ប៉ៃលិន៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ នៅទូទាំងខេត្តប៉ៃលិន ដើម្បីធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន…
Author: admin
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនជាតិថៃម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា បានចាប់ឃាត់ខ្លួនជនសង្ស័យ លួចកាត់ខ្សែភ្លើង កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបុរីសុខស្រេង២ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត របស់ជនរងគ្រោះឈ្មោះ ឡេង សេងហ៊ាង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅបុរីខាងលើ។ ក្រោយពីទទួលបានបណ្តឹងខាងលើលោកវរសេនីយ៍ត្រី គង់រិទ្ធា…
អភិបាលខេត្តប៉ៃលិន ប្រកាសដល់ប្រជាពលរដ្ឋនៅជិតដងស្ទឹង និងអូរ មានការប្រុងប្រយ័ត្នខ្ពស់ពីទ្រព្យសម្បត្តិនិងក្មេងៗតូចៗ ខណ:មេឃនៅតែបន្តភ្លៀងខ្លាំងមិនឈប់
(ប៉ៃលិន) រយះពេល៣ទៅ៤ថ្ងៃនេះ ភ្លៀងធ្លាក់ខ្លាំងហើយនៅរសៀលថ្ងៃទី២៤ ខែកញ្ញានេះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងធ្វើឲ្យទឹកនៅតាមដងស្ទឹងនិងតាមអូរ ហក់ឡើងខ្លាំងជាការព្រួយបារម្ភទើបអភិបាលខេត្តអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នូវទ្រព្យសម្បត្តិនិងថែទាំក្មេងកុំឲ្យចុះលេងទឹកព្រោះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងមិនឈប់ ក្រែងជន់លេចបង្កទៅជាជំនន់លិចលង់។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជម្រាបជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋមានទីលំនៅជិតមាត់អូរ ដងស្ទឹង សូមមេត្តាមានការប្រុងប្រយ័ត្ន រៀបចំទុកដាក់ទ្រព្យសម្បត្តិត្រៀមអោយរួចជាស្រេច ព្រោះកំរិតទឹកស្ទឹងហក់ឡើងខ្ពស់ អាកាសធាតុភ្លៀងនៅតាមជ្រលងភ្នំនៅតែបន្ត…
កាប់យកម៉ូតូ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្របួចបាន០៤នាក់
(បន្ទាយមានជ័យ) កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២១:៥០នាទី បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ វឿន យុទ្ធដឿម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ករណីមានជនមិនស្គាល់បានយកកាំបិតកាប់យកម៉ូតូ នៅចំណុចចំការស្វាយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្រោយពីទទួលបណ្ដឹង…
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធ ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”
បន្ទាយមានជ័យ ៖ ថ្លែងក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ ថា ៖ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី២១ ខែកញ្ញា…
ភ្លៀងមួយមេយ៉ាងធំ បណ្ដាលឲ្យសាលារៀន ផ្ទះប្រជាពលរដ្ឋ និងផ្លូវមួយចំនួន នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រងការលិចលង់
(បន្ទាយមានជ័យ) សាលារៀន ផ្ទះប្រជាពលរដ្ឋ និងផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតរងការលិចលង់ ក្រោយពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំកាលពីវេលារំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ។ គិតត្រឹមល្ងាចថ្ងៃខែដដែល ទឹកហាក់បីដូចជាមិនសូវស្រក់ទាល់តែសោះ ពោលគឺស្រក់យឺតៗ រីឯមេឃខ្មៅងងឹតកលរកភ្លៀង ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចក្រែងភ្លៀងបន្តធ្លាក់ទៀតនោះនឹងអាចលិចចូលផ្ទះសំបែងរបស់ពួកគាត់។ ពលរដ្ឋលើកឡើងថា ទឹកហូរយឺតនេះទំនងស្ទះប្រព័ន្ធលូ ដែលផ្ដើមចេញពីកាកសំណល់ដែលពលរដ្ឋមួយចំនួនបោះចោលពាសវាពាសកាល ឬក៏ធ្លាក់ចេញពីធុងសំរាម នៅពេលភ្លៀងធ្លាក់មកធ្វើឲ្យហូរច្រោះចូល ទើបបណ្ដាលឲ្យស្ទះ ទឹកហូរមិនទាន់…
ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្រឆាំងនិងរាជការសាធារណៈ ផ្សំគំនិតក្នុងអំពើនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ោយប៉ែត ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ស្ដីពីករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ នាវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនពលករចំនួន០៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីអប់រំណែនាំ ធ្វើកិច្ចសន្យាឱ្យវិលត្រឡប់ទៅលំនៅឋានវិញ។ រហូតដល់វេលាម៉ោង០៩និង០០នាទី…
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុងសិរីសោភ័ណ ចុះប្រតិបត្តិការ ទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Scam Online រកឃើញអ្នកពាក់ព័ន្ធចំនួន០៣នាក់ រួមនិងវត្ថុតាងមួយចំនួន
បន្ទាយមានជ័យ ៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង ខេត្ត តំណាងខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរ ដោយលោក ស្រេង សុផល អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ…
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យការផ្ដល់ពាក្យប្រឡងក្របខ័ណ្ឌនគរបាលជាតិឆ្នាំ២០២៦ ដើម្បីធានាតម្លាភាព និងយុត្តិធម៌
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់លើដំណើរការផ្ដល់ពាក្យស្នើសុំប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ២០២៦ ដើម្បីធានាតម្លាភាព និងភាពយុត្តិធម៌។ ដំណើរការនេះរៀបចំឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៧:០០នាទីព្រឹក នៅសាលប្រជុំ ធំ ស្នងការដ្ឋាននគរបាលខេត្ត ក្រោមការអនុញ្ញាតខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស…
ពលរដ្ឋផ្អើលដណ្ដើមគ្នាដួសប្រេង ក្រោយពីរថភ្លើងដឹកប្រេងក្រុមហ៊ុន តេលាកម្ពុជា បើកធ្លាក់ផ្លូវក្រឡាប់អស់០៤ស៊ីទែន
(បាត់ដំបង) រថភ្លើងដឹកប្រេងម៉ាសូត និងសាំង០១ខ្សែរបស់ក្រុមហ៊ុនតេលាកម្ពុជា បានបើកផុងផ្លូវបណ្តាលអោយក្រឡាប់ធ្លាក់អស់០៤ស៊ីទែនហ៊ាប្រេងពេញវាលផ្អើលដល់ពលរដ្ឋរាប់រយនាក់មកដណ្តើមគ្នាដួស បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវដែកបាត់ដំបង-បន្ទាយមានជ័យ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា រថភ្លើង០១ខ្សែខាងលើ ដឹកប្រេងសាំង និងម៉ាសូត របស់ក្រុមហ៊ុនតេលាកម្ពុជាជាច្រើនស៊ីទែនធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញឆ្ពោះទៅកាន់ស្ថានីយប្រេងឥន្ធនៈបឹងព្រីង)…