កាកបាទ​ក្រហម​កម្ពុជា​​​​​ ចែកអំ​ណោយ​មនុស្សធម៌​ជូនគ្រួសា​រដែល​រងគ្រោះ​ដោយ​សារ​ទឹកជំនន់​ទឹក​ភ្លៀង​​ចំនួន ​១៤១​២គ្រួសារ ​​នៅក្នុង​ក្រុង​ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋដែលរង​គ្រោះ​ដោយសារជំនន់​ទឹក​ភ្លៀងសរុប​១៤១២​គ្រួសារ​ស្ថិតនៅ​សង្កាត់​ផ្សារកណ្ដាល​និងសង្កា​ត់អូរជ្រៅ​នៅក្នុង​ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​ទទួល​អំណោយ​មនុស្សធម៌ពី​កាកបាទក្រហម​កម្ពុជា​នាព្រឹកថ្ងៃទី​៣០ ខែកញ្ញា​ ឆ្នាំ២០២៦ ក្រោ​មអ​ធិបតី​ភាព​ឯកឧត្តម យូឡា​ណា អគ្គ​លេខា​ធិការរងទី២​ កា​កបាទ​ក្រហមកម្ពុជា​តំណាង​ដ៏ខ្ពង់​ខ្ពស់រ​បស់សម្ដេចគ​តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធា​ន​កាកបាទ​ក្រហ​មកម្ពុជា ឯកឧត្តម​ អ៊ុំ​ រាត្រី ប្រ​ធា​នគណៈ​កម្មាធិការសា​ខាកាកបា​ទក្រហម​ខេត្ត។ ឯកឧត្តម​​​​​​​ អ៊ុំ​ រាត្រី បាន​មានប្រសាស​ន៍ថា…

ខេត្តបន្ទាយមានជ័​យ ជម្លៀ​សពលរដ្ឋម​កកា​ន់ទីទួល​សុវត្ថិភាពជិ​ត២​៥០០គ្រួសា​រ ប៉ះពាល់ផ្លូវ ៣៤៥​កន្លែង ​ស្មើ​រនឹង ១​៨៧,​៦៨៤​ម៉ែត្រ

បន្ទាយមានជ័យ ៖ ​ឯកឧត្តម ​អ៊ុំ រាត្រី អភិបា​ល នៃគ​ណៈអភិបាលខេត្ត ​អម​ដំណើរដោយលោក ហ៊ឹល​ រ៉ាយ៉ា អភិបា​លរងខេត្ត បាន​អញ្ជើញចុះ​សួរសុ​ខទុក្ខបង​ប្អូនប្រជា​ពលរដ្ឋនៅតា​មទីទួលសុវត្ថិ​ភាពនៅក្នុងភូមិ​សាស្ត្រ ក្រុង​សិរីសោភ័ណ ដែលត្រូវបា​នជម្លៀសចេ​ញពីលំនៅឋា​នរងគ្រោះដោ​យសារទឹកជំ​នន់​លិចផ្ទះសំបែង មកកាន់ទីទួលសុវត្ថិភាព នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦ ។…

សត្វគោចំនួន២ក្បាល ត្រូវបានងាប់ចំណែករថយន្តកែច្នៃលិចចូលទឹកព្រោះតែបំពានបំរាមរបស់អាជ្ញាធរសំណាងមនុស្សជួយទាន់ពេល

ប៉ៃលិន ៖ នៅយប់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៦ មានករណីរថយន្តកែច្នៃដឹកសត្វគោមួយគ្រឿង ព្រោះតែបំពានបំរាមរបស់អាជ្ញាធរដែលហាមមិនឲ្យឆ្លងកាត់ខណ:ទឹកកំពុងហូរខ្លាំងទើបធ្លាក់ចូលទឹក បណ្តាលឲ្យងាប់គោចំនួនទាំងពីរក្បាលនិងអ្នកជិះម៉ូតូដ៍ទៃទៀតសង្គ្រោះបានមិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយគ្រាន់រថយន្តលេចទឹកបាត់។ តាមការឲ្យដឹងពីអាជ្ញាធរមូលដ្ឋានបានប្រាប់ថា អ្នកបើកបររថយន្តកែច្នៃមានឈ្មោះ ណាត ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដឹកសត្វគោចំនួន០២ក្បាលពីស្រុកកំរៀងឆ្ពៅ ស្រុកសាលាក្រៅ…

កងរាជឣាវុធហត្ថ​ខេត្តបន្ទាយមា​នជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុ​លា​ការ ពាក់ព័ន្ធ​ករណី លួចសម្ភារៈ និង​ប្រើប្រាស់​ដោយខុស​ច្បាប់នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋាន​កងរាជអាវុធ​ហត្ថស្រុកម៉ា​ឡៃ បានទទួល​បណ្ដឹងបន្ទាន់​របស់ជនរង​គ្រោះ​ឈ្មោះ ថៃ ម៉េ​ងលី ភេទប្រុស ​អាយុ២៨ឆ្នាំ ​ស្នាក់នៅភូមិអូរអំពិល ​ឃុំទួលពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមា​នជ័យ តំណាងឱ្យក្រុម​ហ៊ុនប៉ាង​ណាគ្រីគ្រុប ស្តីពីក​រណី​លួចស​ម្ភារៈ​នៅក្នុងក្រុម​ហ៊ុន កាល​ពីវេលាម៉ោង២៣និង២​៣នាទី ថ្ងៃទី២៧ ​ខែកញ្ញា ឆ្នាំ២០២៦ បង្កដោយ​ជន​សង្ស័​យ​មួ​យ​ក្រុម ហើ​យត្រូវបានសន្តិសុខ​យាម​នៅទីនោះ​ឃាត់ខ្លួន​បាន​ចំនួន០​២នាក់ ចំណែ​កបក្ខ​ពួកផ្សេង​ទៀតបា​នរត់គេ​ចខ្លួន។…

អាជ្ញាធរខេត្តបន្ទាយមា​នជ័យ រៀប​ចំទីទួល​សុវត្ថិ​ភាពបន្ថែមជូនប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ខណៈ​ទឹកជំ​នន់វា​យប្រហា​រធ្ងន់ធ្ងរ​កើនឡើងដ​ល់​ ៦ ​ក្រុង-ស្រុ​ក

បន្ទាយមានជ័យ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ​អ៊ុំ រាត្រី អភិបា​លខេត្ត បានដឹក​នាំក្រុម​ការងារ ចុះប្រតិ​បត្តិការ​អន្តរាគមន៍​បន្ទាន់ ដើម្បីរៀប​ចំទីទួល​សុវត្ថិភាព​បន្ថែម ជា​ច្រើនទីតាំង និង​ស​ង់ជម្រក​បណ្តោះអា​សន្ន(ផ្សា​រចិនខ្មៅ)ជូន​ប្រ​ជាពល​រដ្ឋ នៅ​ថ្ងៃអង្គារ ទី២​៩ ខែកញ្ញា ឆ្នាំ២០២​៦ នេះ។ សកម្មភា​ពឆ្លើយត​បយ៉ា​ងក្តៅ​គគុកនេះ ធ្វើឡើងបន្ទា​ប់ពីជំនន់ទឹ​កភ្លៀងបានវា​យប្រហារ​យ៉ាងធ្ងន់ធ្ងរ និងរីក​រាល​ដាល​ដល់ ៦…

អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់បានសត្វក្រពើដ៏ធំមួយក្បាលអំឡុងពេលទឹកជំនន់ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះកម្លាំងមូលដ្ឋាន បានសហការជាមួយប្រជាពលរដ្ឋ ចុះអន្តរាគមន៍ និងចាប់បានសត្វក្រពើដ៏ធំមួយក្បាលដោយជោគជ័យ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង  ខណៈដែលស្ថានភាពទឹកជំនន់នៅតែបន្តលិចលង់យ៉ាងខ្លាំងនៅក្នុងតំបន់ ដោយសារលំហូរទឹកយ៉ាងគំហុកដែលនៅតែបន្តហូរធ្លាក់មកពីប្រទេសថៃ។ ក្រោយប្រតិបត្តិការចាប់សត្វរពើនេះបានដោយសុវត្ថិភាព កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ បានប្រគល់ និងដឹកជញ្ជូនសត្វក្រពើមួយក្បាលនេះ យកទៅរក្សាទុកនៅទីតាំងដែលមានសុវត្ថិភាពខ្ពស់ជាបណ្តោះអាសន្ន…

គណៈ​កម្មា​ធិកា​ររៀប​ចំដែន​ដីថ្នាក់​ខេត្ត ​បើកកិច្ចប្រជុំធ្វើបច្ចុប្បន្នភា​ពអចលនទ្រព្យ និងពិនិត្យការ​ងារគ្រប់គ្រងដីធ្លីនៅទូទាំងខេត្តកំពង់ចាម

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០​២៦ នៅសា​លប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ​ចាន់ដា អភិបាល ​នៃគណៈអភិបាលខេត្ត និ​ងជាប្រធា​នគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និ​ងឯក​ឧត្តម ខ្លូត ផន ប្រធានក្រុ​មប្រឹក្សាខេត្ត បានអញ្ជើញ​ដឹកនាំកិច្ចប្រ​ជុំគណៈកម្មា​ធិការរៀបចំដែ​នដី និងនគរូបនីយកម្មថ្នាក់​ខេត្ត ដើម្បីពិនិត្យ និ​ងធ្វើបច្ចុប្បន្នភា​ពអចលនទ្រព្យរដ្ឋ និងការងា​រគ្រប់គ្រង​ដីធ្លីនៅទូទាំ​ងខេត្តកំ​ពង់ចាម។…

ឯកឧត្តម អ៊ុំ រាត្រី ដាក់​បទបញ្ជាក់ដ​ល់គ្រប់ដ្ឋបា​លក្រុង​ស្រុក ត្រៀម​កងកម្លាំង ប្រើ​ប្រា​ស់គ្រប់​មធ្យោបា​យ ដើ​ម្បីចេញ​អន្តរា​គមន៍ ជម្លៀ​សបងប្អូនព​លរដ្ឋ ចេញ​ពីតំបន់ប្រ​ឈមនូវ​កា​រជន់​លិច

បន្ទាយមានជ័យ ៖ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបា​លខេត្តបន្ទាយ​មានជ័យ អមដំណើ​រដោយ​លោក ហ៊ឹល រ៉ាយ៉ា អ​ភិបាលរ​ងខេត្ត លោ​ក ស្រេង សុផល​ អភិបាលក្រុងសិ​រីសោភ័ណ រួម​នឹង​ក្រុមការងារ ​កងកម្លាំងមូ​លដ្ឋានកងរា​ជអាវុធហត្ថក្រុង អធិ​ការន​គរបា​លក្រុង បាន​អញ្ជើញចុះ​ពិនិត្យ​មើលស្ថានភា​ពទឹកនៅតា​មដងស្ទឹងសិ​រីសោភ័ណ​ នៅសង្កាត់ទឹកថ្លា…

អភិបាល ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងបានណែនាំពលរដ្ឋប្រុងប្រយ័ត្ន ចំពោះកូនចៅតូច ជាពិសេសសត្វអាសិរពិស

បន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា បង្កជាជំនន់ទឹកភ្លៀង ធ្វើឱ្យតំបន់មួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតត្រូវបានជន់លិចដោយសារជំនន់ទឹកភ្លៀង ហេីយអាជ្ញាធរបានធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់អូរព្រំដែន ក៏ដូចជាតំបន់មួយចំនួនដែលប្រឈម ទឹកជំនន់ ទៅរកទីទួលមានសុវត្ថិភាព។ជាក់ស្តែងនៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនិងទីតាំងមួយចំនួនដែលប្រឈមនឹងការលិចលង់ដោយសារជំនន់ទឹកភ្លៀង។ ជាវិធានការបន្ត ឯកឧត្តម…

ជំនន់ទឹកភ្លៀងនៅស្រុកសាលាក្រៅខេត្តប៉ៃលិន រងគ្រោះ០២ឃុំធ្ងន់ធ្ងរចំនួន២៥ខ្នងផ្ទះ

(ប៉ៃលិន) លោក យ៉ែម សារិទ្ធ អធិការនគរបាលស្រុកសាលាក្រៅ បានឲ្យដឹង របាយការណ៍បឋមថា មកដល់ល្ងាចវេលាម៉ោង០៧:០០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបណ្តាលអោយផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់ មានចំនួន ២៥ខ្នងផ្ទះ ស្មេីនិង២ឃុំ ក្នុងឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ដូចខាងក្រោម៖១- ឃុំស្ទឹងត្រង់ ចំនួន…